CamNews

ម៉ូដែល 

វិធីប្រើប្រាស់អាវយឺតពណ៌ស ជាមួយនឹង សម្លៀក បំពាក់ផ្សេងៗ

អាវយឺតពណ៌ស និងខ្មៅ បានក្លាយជាសម្លៀកបំពាក់មូលដ្ឋានមួយដែលអ្នកនិយមម៉ូដែលទាំង
ឡាយ មិនអាចប្រកែកបាន ព្រោះថាកម្រនឹងមានសម្លៀកបំពាក់ប្រភេទណាដែលមាន លក្ខណៈ ងាយស្រួលក្នុងការពាក់រួមផ្សំជាមួយនឹងសម្លៀកបំពាក់ដទៃ ដូចទៅនឹងអាវយឺតពណ៌ស និង
ពណ៌ខ្មៅនេះ។

ជាមួយនឹងអាវយឺតពណ៌ស និងអាវយឺតពណ៌ខ្មៅ អ្នកនឹង​អាចប្រើប្រាស់រួមផ្សំជាមួយនឹងសម្លៀក
បំពាក់ស្ទើរតែ  ទាំងអស់ដែលមាននៅក្នុងទូរខោអាវរបស់អ្នក។  អាវយឺតពណ៌ស  និងខ្មៅ អាច
បង្កើត​បាននូវភាពទាន់សម័យបែបយុវវ័យជាមួយខោខៅប៊ោយ ឬថ្លៃថ្នូជាមួយអាវធំក្រៅ (blazer)
និងស៊ិចស៊ីជាមួយសំពត់ខ្លី ឬឆើតឆាយជាមួយនឹងម៉ូដែលចេញថ្មី។ល។

ថ្វីបើអាវយឺតពណ៌ស និងអាវយឺតពណ៌ខ្មៅ គឺសុទ្ធតែមានភាពងាយស្រួលក្នុងការប្រើប្រាស់ជា
មួយសម្លៀកបំពាក់ដទៃដូចគ្នា ប៉ុន្ដែពណ៌ស ត្រូវបានគេនិយមចូលចិត្តជាងពណ៌ខ្មៅ ដោយសារ
តែភាពភ្លឺ និងការជួយឱ្យអ្នកប្រើប្រាស់បង្ហាញបាននូវភាពស្រស់ក្មេងរបស់វា។

សូមស្វែងយល់អំពីការប្រើប្រាស់អាវយឺតពណ៌ស និងខ្មៅ ជាមួយនឹងសម្លៀកបំពាក់ដទៃដូចខាង
ក្រោម ៖

 


សាមញ្ញ ប៉ុន្ដែស្រស់ស្អាត ទាក់ទាញ ដោយអាវយឺត ពាក់ជាមួយខោខ្លីពណ៌ខ្មៅ។

 
... ហើយគ្រាន់តែបន្ថែមអាវធំក្រៅពណ៌ខ្មៅ អ្នកនឹងបានស្រស់ស្អាតថែមមួយកម្រិតទៀត។

 
ដើម្បីក្លាយជានារីថ្លៃថ្នូ គឺមិនមានអ្វីលំបាកនោះទេ ចូរពាក់អាវយឺតពណ៌សខាងក្នុង និងអាវធំ
blazer ខាងក្រៅ ជាការស្រេច។

 
អាវយឺតពណ៌ស ពាក់ជាមួយសំពត់វែង នឹងធ្វើឱ្យអ្នកពេញដោយភាពជានារីទន់ភ្លន់។

 
ប្លែកភ្នែក និងទាក់ទាញជាមួយស្ទីល menswear ។

 
ប្រើប្រាស់អាវយឺតពណ៌ស ជាមួយខោអៀមខ្លី (overall) ក៏នឹងបង្ហាញបាននូវភាពលេចធ្លោ ដ៏
គួរចាប់អារម្មណ៍។

 
ភាពសាមញ្ញរបស់អាវយឺតពណ៌ស ធ្វើឱ្យអ្នកងាយស្រួល mix ជាមួយសម្លៀកបំពាក់ពិបាកប្រើ
ប្រាស់ សូម្បីតែខោ statement មួយនេះ។

 
ក្រៅពីអាវយឺតពណ៌ស អ្នកក៏អាចប្រើប្រាស់អាវយឺតពណ៌ខ្មៅដើម្បី mix ជាមួយសម្លៀកបំពាក់ដទៃ។

 


ដោយ ៖ តារា
ប្រភព ៖ K14


Tags: mix fashion T-shirt white black