CamNews

ប្លែកៗ 

សត្វក្ដាមចម្លែក ពណ៌ស្វាយ មានរូបរាងដូចសត្វចៃ ត្រូវបានគេរកឃើញ

 
ប្លែកៗ៖ ទោះបីជាពិភពលោក   មានការវិវត្ដន៍លឿនយ៉ាងណាក៏ដោយ  ក៏ពពួកសត្វ ដែល
កើតមានលើផែនដី នៅតែលេចរូបរាងខុសៗគ្នា និងប្លែកៗផងដែរ។



ជាក់ស្ដែងដូចជាសត្វក្ដាម  (Crab lice) ដែលមានពណ៌ស្វាយ  និងមានរូបរាងដូចសត្វចៃនេះ
ជាដើម។ សត្វមានរូបរាងចម្លែកនេះ ត្រូវក្រុមអ្នកវិទ្យាសាស្រ្ដ រកឃើញនៅក្នុងបាតសមុទ្រដ៏
ជ្រៅ នៃប្រទេសហូឡង់។លោក Jamie Gallagher អ្នកស្រាវជា្រវ ដ៏ឆ្នើមមួយរូប បាននិយាយ
ថា រយៈពេលជិត ៤០ឆ្នាំហើយ ដែលគាត់ មិនដែលបានឃើញសត្វ ដែលមានលក្ខណៈប្លែក
បែបនេះទេ។


លោក Jamie បានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ យើងនឹងខិតខំប្រឹងប្រែងធ្វើការជា
មួយនឹងអ្វីដែលប្លែក និងថ្មីៗ ដែលតែងតែកើតមាននៅលើផែនដីយើងនេះ។  មួយវិញទៀត
យើងត្រូវតែខំប្រឹងអភិរក្សសត្វ  ដែលមានរូបរាងប្លែកៗ  សម្រាប់មនុស្សជំនាន់ក្រោយ បាន
ឃើញ និងសិក្សាស្រាវជា្រវបន្ដ៕

ដោយ៖ រដ្ឋា
ប្រភព៖ newsday


Tags: unbelievable crab lice Netherland