អាមេរិក៖ តាមការអោយដឹង របស់ម្ចាស់សូនសត្វមួយក្នុងសហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍
មុននេះ បានអោយដឹងថា ក្រោយពីគេចាប់កូនដំរីមួយយកទៅដាក់ ក្នុងទ្រុងដែលនៅជិតមាត់
ទឹក ដែលក្នុងទឹកនោះមានឆ្មាសមុទ្រ (sea lion)។ ស្រាប់តែមួយរយៈក្រោយមក គេឃើញសត្វ
ទាំងពីរ មានទំនាក់ទំនងគ្នាយ៉ាងល្អ។
តាមការអោយដឹងរបស់លោក Michael Dunham អ្នកអភិរក្សសួនសត្វ Stellar Cove សហរដ្ឋអា
មេរិកបានយាយថា កូនដំរីឈ្មោះ Chendara ត្រូវបានគេយកពីតំបន់អាស៊ី ទៅដាក់ជិតឆា្មសមុទ្រ
ដែលយកមកពី South Africa ស្រាប់តែប៉ុន្មានខែក្រោយមក សត្វទាំងពីរក៏អាចចេះសា្ដប់ភាសា
គ្នាបាន។
លោក Michael បានបន្ដថា ការដែលពួកគេអាចនិយាយគ្នា បានដូចនេះ ប្រហែលជាសត្វទាំង
ពីរមានវិញ្ញាណពិសេសរបស់គេ។ លោកបានបញ្ចាក់ថា កាលដែលពួកគេអាចទំនាក់ទំនងគ្នា
បានបែបនេះ ក៏អាចទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនផងដែរ។
ដោយ៖ រក្សា
ប្រភព៖ dailymail