CamNews

តារា 

ជីវប្រវត្តិសង្ខេប របស់កញ្ញ ផន នីដា

កញ្ញា ផន នីដា ហៅស្រីខួច ជា Super Girl CTN កាលពីឆ្នាំ ២០០៧ ទោះបីជាមកដល់ពេលនេះមិន
សូវជាមានមនុស្សស្គាល់នាងច្រើនក្ដីក៏នាងនៅតែជាតារាមួយរូបដែលមានប្រិយមិត្តជាគាំទ្រច្រើន
គួរសមជាពិសេសគឺពីសំណាក់យុវវ័យតែម្ដង។

កញ្ញា ផន នីដា មានឈ្មោះដើមគឺ ផន ស្រីខូច កើតថ្ងៃទី ១២ មិនា ឆ្នាំ ១៩៩០ ស្រុកកំណើតគឺនៅ
សង្កាត់ជ្រោយចង្វាក្រុងភ្នំពេញ ឪពុកឈ្មោះ ផន សុខុម ម្ដាយឈ្មោះ ត្រុក ណាវី នាងមានបងប្អូន
៣ នាក់ ក្នុងនោះមាន ប្រុស ម្នាក់ ហើយនាងគឺជាកូនច្បងក្នុងគ្រួសារ។ នាងបានចេញមុខក្នុងវិស័យ
សិល្បះក្នុងការប្រគួតប្រជែងកម្មវិធី CTN Super Boy and Girl ឆ្នាំ ២០០៧ ដែលពេលនោះនាងមាន
អាយុ ១៧ ឆ្នាំដែលក្នុងកម្មវិធីនោះនាងត្រូវបានជ្រើសជា Super Girl ប្រចាំឆ្នាំហើយត្រូវបានផលិត
កម្ម Rock ជួលអោយច្រៀង។

បទចម្រៀងដំបូងរបស់នាងមានចំណងជើងថា ជីវិតអ្នកម្ដាយ ដែលបទចម្រៀងនេះក៏ជាបទចម្រៀង
សម្រាប់រឿងភាគទូរទស្សន៍របស់ CTN ផងដែរ។ នាងក៏ជាតារាម្នាក់ក្នុងចំនោមតារាដែលបង្ហាញមុខ
ក្នុងការចេញ VCD លើកដំបូងរបស់ផលិតកម្ម Rock ផងដែរ។

នីដា មិនត្រឹមតែមានទេពកោសល្យក្នុងការច្រៀងនោះទេ នាងក៏មានទឹកដៃក្នុងការសម្ដែង និងដើរ
ម៉ូដផងដែរ។ តារាវ័យ ២២ ឆ្នាំរូបនេះកំពុងតែបន្តការងារសិល្បះជាមួយផលិតកម្មផ្សេងៗ ទោះបីជា
ផលិតកម្ម Rock ហាក់ដូចជាស្ងាត់បាត់សូន្យឈឹងក្ដី៕

ដោយ៖ ម៉ូកា 


Tags: phorn nida khmer star khmer star