CamNews

តារា 

សុខ សីឡាលីន ចេញបទថ្មី ខណៈ សុវណ្ណា ឡាង អន់ចិត្តចង់ដើរចេញ

ភ្នំពេញ៖ តារាចម្រៀងដែលទើបតែរើកញ្ជើរ មកពីផលិតកម្ម M មកហង្សមាស សុខ សីឡាលីន
ហាក់មានសំណាងជាងនាង គៀត សុវណ្ណឡាង ដែលត្រូវបានហង្សមាស ផ្អឹបទុកស្ទើរក្លាយជា
ម៉ាំខែប្រាំងទៅហើយ។ បទចម្រៀងរបស់នាងបួនបទ ត្រូវរៀបចំរួចស្រេច ដើម្បីវាយលុកទីផ្សារ
ចម្រៀង ដែលនាងបានផ្អាកមួយខ្យល់ធំ និងជាការបើកទំព័រថ្មី ស្វាគមន៍២០១៣ ។ តែនាងហាក់
មានសន្ទុះខ្សោយជាង សួស វីហ្សា ដែលត្រូវបានហង្សមាស ឡង់សេ បទចម្រៀងតាមរយៈ ខ្សែ
ភាពយន្ត នៅកញ្ចក់ទូរទស្សន៍ ហង្សមាស វិទ្យុ ក៏ដូចជាថតកាយវិការួចជាស្រេច។

គេមិនទាន់អាចទស្សន៍ទាយបានទេថា នាងអាចទទួលប្រជាប្រិយភាព បានកម្រិតណាទេ ខណៈ
ដែលនាងបានស្ងប់ស្ងាត់ តាំងពីនៅផលិតកម្ម អឹម ហើយហង្សមាស មានតារាដល់ទៅ១៦ដួង ជា
ផលិតកម្មដែលមាន តារាច្រើនបំផុតក្នុងស្រុកខ្មែរ ។ បើទោះបីហង្សមាសជាក្រុមហ៊ុនធំ គ្រឹះរឹងមាំ
ក៏មិនប្រាដកថា អាចលើកស្ទួយ សុខ សីឡាលីន បានខ្ពស់ ដូចកាលផលិតកម្មនេះ មានតារាស្រី
ត្រឹមតែបី ឬបួននាក់ដែរ ។

ប្រភពពីក្នុងផលិត ហង្សមាស បាននិយាយប្រាប់ថា វ៉ុលថ្មីរបស់ សុខ សីឡាលីន ត្រូវចេញជា
មួយវ៉ុលរបស់ សួស វីហ្សា យក់ ឋិតរដ្ឋា តែនាងហាក់ឡូយជាងគេ ដោយសារតែនាងមានបទ
ជាភាសាអង់គ្លេស ២បទ និងខ្មែរ២បទ នេះ ជាចំណុចខ្លាំងរបស់នាង ព្រោះអ្នកក៏ដឹងថា សុខ
សីឡាលីន ច្រៀងអង់គ្លេស ស៊ីដាច់គេ ។

បទចម្រៀងថ្មី របស់នាង ក្នុងផលិតកម្ម រស្មីហង្សមាស មានដូចជា cry me out , sway,បើអត់បង
តើអ្នកណាស្រលាញ់អូន និងបទឈប់សិន ចេញរួមគ្នាជាមួយតារាចម្រៀងប្រុស ដែលទើបត្រូវ
បានកូរ៉េរិះគន់ រឿងលួចស្ទាយពីប្រទេសគេ ណុប បាយ៉ារិទ្ធ និង តារាចម្រៀងប្រុសខ្ពស់ សង្ហាសំ
ឡេងស្រទន់ លោក ហ្សូណូ ផងដែរ។

អ្នកគាំទ្រ សុខ សីឡាលីន ហាក់សម្ដែងអារម្មណ៍ សប្បាយចិត្ត ពេលនាងមានបទថ្មី ចរាចរនៅលើ
ទីផ្សារ បានរហ័សបែបនេះ ប្រសើរជាងកាលដែលនាងនៅ អឹម គឺយូរៗទើបចេញបានមួយបទ
ហើយជាបទស្អុយទៀត ។ រង់ចាំមើលទាំងអស់គ្នាថា នាងទទួលបានប្រជាប្រិយភាពកម្រិតណា
បើទ្រនំដែលនាងកំពុងជ្រកកោន ពោរពេញទៅដោយតារាស្រីខ្លាំងៗ ជាច្រើនដួងបែបនេះ ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sok silalin singer hang meas entertainment khmer star