តារាបរទេស ៖ តារាចម្រៀងប្រុសទោល ល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង Rain នាពេល
ថ្មីៗនេះត្រូវបានរកអោយឃើញថា លោកត្រូវបានសភាជាតិចោទប្តឹង នេះបើយោងតាមរបាយ
ការណ៍ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានកំសាន្តបរទេស។
គួរបញ្ជាក់ផងដែរថា ការចោទប្តឹងនេះត្រូវបានធ្វើឡើងបន្ទាប់ពីរកអោយឃើញថា Rain បាន
ទទួលការព្យាបាលជាពិសេស ក្នុងអំឡុងបំពេញបេសកម្មជាកងទ័ព មិនត្រឹមតែប៉ុណ្ណោះ ក៏បាន
រកឃើញនូវសកម្មភាពអសកម្មមួយចំនួនផ្សេងទៀត ដែលនៅក្នុងនោះរួមមានដូចជា ៖ ការគេច
វេសពីការងារចំនួន ៥ ថ្ងៃ , ការឈប់សំរាកជាពិសេសរយៈពេល ៥ ថ្ងៃ , ការចាកចេញពីមូល
ដ្ឋានទ័ព ពេញមួយយប់ជាផ្លូវការ ចំនួន ១០ ដង នឹង មិនផ្លូវការ ៣៤ ដង ជារួមគេបានឈប់
សម្រាកច្រើនជាងកងទ័ពផ្សេងៗទៀត ដល់ទៅ ២២ ដង។
លើសពីនេះទៅទៀត បើយោងតាមរបាយកាណ៍ដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរ
ថា កាលពីកន្លងមក អ្នកដែលបានអនុញ្ញាតអោយតារាចម្រៀងប្រុសរូបនេះ ចេញក្រៅក្នុងអំ
ឡុងពេលបំពេញភារកិច្ចនោះ គឺសមាជិកដែលមកពីកងទ័ពកូរ៉េខាងត្បូង PR Support Team
ដែលក្រោយមកក៏មានការព្រមានក៏ដូចជា មានការរិះគន់ផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ jpopasia