អាមេរិក : តាមរយៈសារព័ត៌មាន បរទេសមួយ បានចុះផ្សាយកាលពី ថ្ងៃទី២៥ ខែតុលាឲ្យដឹងថា ស្ត្រីជាម្តាយក្មេង ប្រុសអាយុ ៦ឆ្នាំម្នាក់ រស់នៅទីក្រុង San Antonio ក្នុងរដ្ឋTexas សហរដ្ឋអាមេរិក ត្រូវប៉ូលីស ចាប់ខ្លួន ពីបទទាញ ប្រដាប់ភេទកូន ឲ្យរហែក ព្រោះតែកំហឹងផ្ទាល់ខ្លួន។
ស្ត្រីឈ្មោះ Jennifer Marie Vargas អាយុ៣៤ឆ្នាំ ត្រូវបានគេរាយការណ៍ថា នាងខឹងនឹងកូនប្រុសដ៏តូចម្នាក់នេះ ហើយ ក៏ទាញលិង្គកូនជ្រុលដៃ រហូតដល់រហែកចេញឈាមក៏ព្យាយាមយកកាវវិទ្យាសាស្ត្រមកបិទភ្ជាប់ ប៉ុន្តែវា កាន់តែធ្វើឲ្យរបួសនោះធ្ងន់ធ្ងរទៅវិញ។
ឪពុកក្មេងប្រុសបានមកដល់ផ្ទះ ឃើញកូនកំពុងយំ ដោយក្តីឈឺចាប់នៅក្នុងបន្ទប់ដេក និងបានឃើញខោទ្រនាប់ កូន មានប្រឡាក់ឈាម គាត់ក៏យកកូនប្រុសទៅមន្ទីរពេទ្យ។ រីឯស្ត្រីជាម្តាយ ត្រូវប៉ូលីសចាប់ខ្លួនបញ្ជូន ទៅ ពន្ធនាគារ បន្ទាប់ពីតុលាការកាត់ទោស ឲ្យជាប់គុករយៈពេល១០ឆ្នាំ ចំពោះទោសកំហុស ដែលធ្វើមកលើ កូនបែបនេះ ៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល