CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ឃាត់ខ្លួនក្មេងទំនើង ៣ នាក់ ក្រោយបាញ់សម្លាប់សិស្សវិទ្យាល័យមា្នក់ ថាជាការកំសាន្តរបស់ខ្លួន

ព័ត៌មានអន្តរជាតិ      ៖  ក្មេងទំនើងឈាមរាវ ៣ រូប  ត្រូវបានចាប់ឃាត់ខ្លួន និងរង់ចាំការផ្តន្ទា
ទោសទៅតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេបានបើកការវាយប្រហារបាញ់សម្លាប់សិស្សវិទ្យាល័យ
ម្នាក់  គ្រាន់តែជាការកំសាន្ត របស់ពួកគេ  តែប៉ុណ្ណោះ  នេះបើយោងតាមការដកស្រង់អត្ថបទ
ផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសthestar ក៏ដូចជាយោងតាមសេចក្តីថ្លែងការណ៍របស់
ព្រះរាជអាជ្ងា កាលពីថ្ងៃអង្គារកន្លងទៅនេះ។

គួររំឭកផងដែរថា  ករណីបាញ់បោះខាងលើនេះ បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅនៅ
ឯរដ្ឋ  Oklahoma  សហរដ្ឋអាមេរិក  ខណៈពេលដែលយុវវ័យដែលជាជនរងគ្រោះបម្រុងនឹង
ដើរចូលសាលារៀនរបស់ខ្លួននៅក្នុងរដ្ឋមួយនេះ ។   ដោយឡែក ប្រភពសារព័ត៌មានដដែល
បន្ថែមថា   ជនរងគ្រោះដែលត្រូវបានបាញ់សម្លាប់នោះ  មានឈ្មោះ Christopher Lane វ័យ
២២ ឆ្នាំ  ជាជនជាតិអូស្រ្តាលី មកពីរដ្ឋ Melbourne  ហើយគេក៏ជាអ្នកលេងកីឡាវាយកូនបា
ល់មួយរូបផងដែរ (baseball)   គេត្រូវបានបាញ់សម្លាប់ដោយដេកដួលទៅនឹងដី  នៅកន្លែង
កើតហេតុ បន្ទាប់ពីក្មេងទំនើងទាំង ៣ នាក់នោះ បាញ់គេចំពីខាងក្រោយខ្នង។

ដោយឡែក ជនជាប់ចោទទាំងបីនាក់នោះវិញ មានឈ្មោះថា Chancey Allen Luna វ័យ  ១៦
ឆ្នាំ James Francis Edwards Jr វ័យ ១៥ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Michael Dewayne Jones
ឈ្មោះ ១៧ ឆ្នាំ។ ពួកគេទាំង ៣ នាក់ ត្រូវបានចាប់ឃាត់ខ្លួន  និងប្រឈមទៅនឹងការផ្តន្ទាទោ
សទៅតាមផ្លូវច្បាប់ បើទោះជាពួកគេមិនទាន់គ្រប់អាយុក្តី តែបើយោងតាមច្បាប់រដ្ឋ Oklaho-
ma អោយដឹងថា    ពួកគេព្យាយាមនឹងក្លាយខ្លួនជាមនុស្សពេញវ័យ  ស្របពេលដែលពួកគេ
ត្រូវចាត់ទុកថា      ជាពិរុទ្ធករមនុស្សពេញវ័យ  ក៏ប៉ុន្តែ នឹងមានការកាត់ទោសនៅឯតុលាការ
មនុស្សពេញវ័យ។

ដោយឡែក បន្ទាប់ពីមានការចាប់ឃាត់ខ្លួន   ក៏ដូចជាសាកសួ រចម្លើយហើយនោះ បើយោង
តាមសម្តីមន្រ្តីប៉ូលីសផ្លូវការ លោក Dan  Ford អះអាងអោយដឹងថា ជាមួយនឹងការសម្រាក
វិស្សមកាលរដូវក្តៅដ៏គួរអោយធុនទ្រាន់នេះជនជាប់ចោទក៏បានបើកការវាយប្រហារសម្លាប់
ជនរងគ្រោះលេង ដោយលើកឡើងថា   វាគ្រាន់តែជាការកំសាន្តតែប៉ុណ្ណោះ ដើម្បីបំបាត់នូវ
អារម្មណ៍ធុនទ្រាន់ក្នុងការសម្រាកពីការសិក្សានារដូវក្តៅលើកនេះ ស្របពេលដែលថ្ងៃអង្គារ
ខាងមុខនេះ នឹងត្រូវចូលរៀនវិញជាធម្មតា៕

* ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន ចាប់អារម្មណ៍មាននៅខាងក្រោម ៖

- អោយរៀង !! ដេកគុកបានសម្រេច ខណៈស្លៀកពាក់បន្លំខ្លួនធ្វើជាសត្វឆ្កែ ទៅសិចជា
មួយនឹងឆ្មា

- វីដេអូ តារាសម្តែងប្រុសអាមេរិក រួចផុតពីសេចក្តីស្លាប់ ខណៈរថយន្តទំនើប ឆាបឆេះ
យ៉ាងសន្ធោសន្ធៅ

- ខ្មាន់កាំភើ្លង បើកការវាយប្រហារសម្លាប់រង្គាល ស្លាប់ ២ នាក់ របួស ៥ នាក់ នៅភោជនី
យដ្ឋានមួយកន្លែង

ដោយ ៖ រិទ្ធី
ប្រភព ៖ thestar