ព័ត៌មានអន្តរជាតិ ៖ មនុស្ស ២ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៥ នាក់ផ្សេងទៀតបាន
ទទួលរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីជនដៃដល់ម្នាក់ ដែលជាខ្មាន់កាំភ្លើង បើកការវាយ
ប្រហារបាញ់គ្រាប់ពិត ទៅលើក្រុមនុស្សនៅឯភោជនីយដ្ឋាន Dossenheim Tennis Club
ភាគខាងត្បូង ប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារ
សារព័ត៌មានបរទេស ស្កាយ ។
យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសប្រចាំក្រុង Heidelberg អោយដឹងថា បុរស
ដែលជាខ្មាន់កាំភ្លើង ក៏បានបាញ់សម្លាប់ខ្លួនឯង នៅក្នុងព្រឹត្តិការណ៍បាញ់បោះដោយកំ
ហឹងមួយនោះ។
លើសពីនេះ មន្រ្តីប៉ូលីស ក៏បន្ថែមទៀតផងដែរថា មានជំនួបកិច្ចប្រជុំរវាងម្ចាស់អចលនា
ទ្រព្យនៅកន្លែងកើតហេតុ ខណៈពេលដែលជម្លោះ ក៏ដូចជា ការទាស់សំដីគ្នាបានកើត
ឡើង បន្ទាប់ពីគេបានលឺពាក្យអសុរោះមួយចំនួន ។ មួយសំទុះ ក្រោយមក គេក៏ឃើញ
បុរសជាជនដៃដល់រូបនោះ បានវិលត្រលប់មកវិញ ខណៈដៃប្រដាប់ដោយកាំភ្លើងខ្លី និង
បានបើកការវាយប្រហារភ្លាមៗតែម្តង ដោយបានសម្លាប់មនុស្ស ២ នាក់ និង ៥ នាក់
ផ្សេងទៀត ហើយក៏បានបាញ់សម្លាប់ខ្លួនឯងតែម្តង។
មន្រ្តីប៉ូលីស បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន DPA
អោយដឹងថា បរិបទពិត ដែលញ៉ាំងអោយកើតមានឡើងនូវសោកនាដកម្មមួយនេះ មិន
ទាន់បានដឹងច្បាស់នៅឡើយនោះទេ។
គួររំឭកផងដែរថា អំឡុងពេលនៃការកើតមានឡើងនូវការបាញ់បោះនៅឯភោជនីយដ្ឋាន
មួយនេះ មនុស្ស ២០ នាក់ គឺមានវត្តមាននៅទីនោះ៕
* ព័ត៌មានមួយចំនួនផ្សេងៗទៀត មាននៅខាងក្រោម ៖
- រិះគន់ពេញប្រព័ន្ធអ៊ិនធើណេត ខណៈលេចធ្លាយ រូបថតយុវវ័យ សិចតាមទីសាធារណៈ
- ញ៉ាក់សាច់ រថភ្លើងល្បឿនលឿន ១៧៧ គ.ម ក្នុងមួយម៉ោង បុកហើយ មិនស្លាប់ទៀត
- ជិះស្គីក្តារ លេងជាមួយទឹកសមុទ្រ ពោរពេញទៅដោយសម្រាម អត្ថបទរំជួលចិត្ត អប់រំ
អោយមានការយក ចិត្តទុកដាក់
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ