យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ ស្រាវជ្រាវអំពីចិត្ដវិទ្យា នៃកុមារ កាល
ពីពេលថ្មីៗថា ពាក្យថា "ម៉ាក់ ម៉ាក់ ប៉ា ប៉ា" (mama, dada) ជាភាសាមួយដែល កុមារគ្រប់
ជាតិសាសន៍ទាំងអស់ចេះហៅមុនគេ នៅពេលដែលពួកគេ ចាប់ផ្ដើមចេះនិយាយ។
ការសិក្សារបស់លោក Judit Gervain ពីសាកលវិទ្យាល័យ British Coumbia បង្ហាញថា
កុមារអាចនឹងចាប់យកពាក្យថា ម៉ាក់ម៉ាក់ ប៉ាប៉ា ឬ mama, dada ឬភាសាខ្លះគឺmubaba,
penana និង mubage penaku តាំងពីពួកគេមានអាយុបាន ២ ឬ៣ថ្ងៃម្លេះ។
លោកបញ្ចាក់ទៀតថា ពាក្យទាំងនេះកាន់តែជ្រាបចូលក្នុងខួរក្បាល ឬថ្ងាសដ៏ធំរបស់គេ
នៅពេលដែល គេបានលឺរសម្លេង ឬពាក្យទាំងនេះហៅពីមនុស្សធំៗ ឬបងៗរបស់ពួកគេ
ហៅឪពុកម្ដាយរបស់គេជាប្រចាំ។ ម៉្យាងទៀត គេអាចនិយាយបានថា ពាក្យទាំងនេះត្រូវ
ថតចូលក្នុងខួរក្បាលកុមារយ៉ាងលឿនបំផុត ខណៈដែលឪពុកម្ដាយកុមារនោះ នៅជិតខ្លួន
របស់ពួកគេជារៀងរាល់ថ្ងៃ (ការបង្ហាញខាងលើនេះ មិនត្រូវបញ្ចាក់ចំពោះកុមារទាំងឡាយ
ណាដែលមានទំនោរទៅរក ភាពថ្លង់ និងគឡើយ)៕
ដោយ៖ នារី
ប្រភព៖ lifeslittlemysteries