ការរៀបចំអាហារដាក់នៅក្នុងទូទឹកកឱ្យបានត្រឹមត្រូវមិនត្រឹមតែជួយការពារអាហារឱ្យនៅល្អ
បានយូរបំផុតនោះទេ តែវាក៏ជួយឱ្យទូទឹកកកមានសណ្ដាបធ្នាប់និងបានស្អាតបាតជានិច្ច។
ខាងក្រោមនេះគឺជាវិធីសាស្ដ្រមួយចំនួនដែលបងប្អូននារីអាចប្រើការបាន ៖
- ចូរយករបស់ដែលមិនចាំបាច់ដាក់ចូលទូទឹកកកចេញ។ឧទាហរណ៍ដូចជា ខ្ទឹមហាលស្ងួត
ដំឡូងបារាំងឬភេសជ្ជៈដែលអាចរក្សាក្នុងកំដៅធម្មតា។
- ចូរដាក់ដបទាំងអស់ក្នុងទូទឹកកកតាមខ្សែបណ្ដោយ បើអ្នកដាក់វាតាមលំដាប់ទទឹង នោះវា
នឹងស៊ីកន្លែងច្រើន។
- ដាក់សាច់នៅក្នុងថតទឹកកកឬថតសម្រាប់ដាក់សាច់។សាច់នឹងអាចរក្សាបានយូរ។
- ដាក់បន្លែផ្លែឈើនៅក្នុងថតខាងក្រោមគេបង្អស់។
- ដាក់អាហារដែលនៅសល់ក្នុងប្រអប់ជ័រ រួចបិទឱ្យជិតមុននឹងដាក់ចូលក្នុងទូទឹកកក។
- អាហារនិមួយៗដែលរក្សាទុកក្នុងទូទឹកកកគួរតែសរសេរពេលវេលាឱ្យបានច្បាស់។
- ទុកអាហារដែលមិនទទួលរងការប៉ះពាល់ពីការផ្លាស់ប្ដូរកំដៅ ដូចជាគ្រឿងបង់សម្លរនិងស៊ុត
ជាដើម ដាក់នៅក្បែរទ្វារទូទឹកកក។
- រៀបចំសម្អាតទូទឹកកក១ដងក្នុង១សប្ដាហ៍និងបោះចោលអាហារដែលហួសកាលកំណត់។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ tcld