អាឡឺម៉ង់គឺជាក្រុមដែលលេងបានល្អជាងទាំងពីរចាប់ផ្តើមការប្រកួត ដោយធ្វើការគ្រប់គ្រង
សាច់បាល់ច្រើនជាងគូប្រកួត ទន្ទឹមនឹងនោះពរទុយហ្គាល់ក៏លេងទប់បានយ៉ាងល្អផងដែរ។
ក្នុងរយះពេល45 នាទីក្នុងតង់ទីមួយ មិនមានក្រុមណាមួយរកគ្រាប់បាល់នាំមុខបានឡើយ។ ចប់តង់
ទីមួយក្រុមទាំងពីរនៅតែរក្សាលទ្ធផល 0-0 ដដែរ។ លុះចូលដល់តង់ទីពីរការប្រកួតកាន់តែមានភាព
តានតឹងឡើង បើទោះជាអាឡឺម៉ង់គ្រប់គ្រងបាល់បានច្រើនជាងយ៉ាងណាក៏ដោយ។ ប៉ុន្តែតាមរយះ
ការគ្រប់គ្រងសាច់បាល់បានច្រើនជាងគូប្រកួតនេះ ឱកាសក្នុងការរកគ្រាប់បាល់ក៏មានច្រើនគួរសម
ដែរ ទីបំផុតការព្យាយាមក៏បានសំរេច អ្វីដែលក្រុមជំរើសជាតិអាឡឺម៉ង់ចង់បានក៏បានមកដល់នៅនា
ទីទី72' ដោយការតែតបាល់បញ្ចូលទីបានសំរេចរបស់កីឡាករ Mario Gomez។
ការប្រកួតមានភាពតានតឹងច្រើនរវាងក្រុមទាំងពីរ
ប៉ុន្មាននាទីដែលនៅសល់ ពរទុយហ្គាល់ធ្វើការវាយសំរុកយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនអាចរកគ្រាប់
បាល់បានឡើយ បើទោះជា Ronaldo និងមិត្តរួមក្រុមខំប្រឹងអស់លទ្ធភាពយ៉ាងណាក៏ដោយ។ ចប់
ការប្រកួតអាឡឺម៉ង់ឈ្នះពរទុយហ្គាល់ 1-0 ដោយទទួលបាន 3ពិន្ទុ ចំណែកពរទុយហ្គាល់ទទួល
បាន 0ពិន្ទុ៕
Video Highlight Goal រវាងអាឡឺម៉ង់និងពរទុយហ្គាល់
លទ្ធផល៖ អាឡឺម៉ង់-ពរទុយហ្គាល់ (1-0)
រកគ្រាប់បាល់៖ Gomez (72')
កីឡាករចូលប្រកួត៖
ដោយ៖ ណាណូ
ប្រភព៖ 24