CamNews

តារា 

គូរស្នេហ៍ ដ៏ផ្អែមល្ហែម ជាងគេ ៤ គូប្រចាំ​​​ ២០១៣

ឆ្នាំ ២០១៣ បានបង្ហើត នូវចំណងស្នេហា ដល់គូរស្នេហ៍ ជាតារាៗ មិនតិចទេ ហើយក៏បាន ជួយផ្សះ ផ្សា គូរស្នេហ៍ ខ្លះទៀតដែល បានបែកបាក់គ្នា អោយត្រូវគ្នាវិញ ស្អិតរមួត ដូចស្ករតាំងម៉ែ វិញផងដែរ ។ ហើយខាងក្រោម នេះគឺ ជាបញ្ជីគូស្នេហ៍ ដែលផ្អែមល្ហែម ជាងគេក្នុង ឆ្នាំ ២០១៣ ដែលរៀបរាង ដោយ MTV ។

១. Beyonce និង Jay Z ៖ ច្បាស់ណាស់ មួយគូរនេះ ពិតជា ផ្អែមល្ហែមណាស់ ពួកគេ មិនដែលមាន រឿងអាស្រូវ ថាចង់បែក គ្នាម្តងណាឡើយ ហើយពួកគេ ទាំង ២ ក៏ជាគំរួ ដល់គូរស្នេហ៍ ដទៃទៀត ផង ដែរដែល ពួកគេ ជាគំរួល្អ ។

Jay Z and Beyonce are one of Buzzworthy's Cutest Celebrity Couples Of 2013.

២. Katy Perry និង John Mayer ៖ ពីការបែកបាក់ មកត្រូវគ្នា ក្លាយជាស្នេហា ដែលផ្អែមល្ហែម ស្អិត រមួត នោះវា ពិតជាមិន ងាយកើតឡើង ឡើយ ។ ពួកគេ ទាំង ២ បានបង្ហាញ ក្តីស្រឡាញ់ អោយគ្នា ទៅវិញ ទៅមក យ៉ាងច្រើន ហើយក៏បាន ចេញបទថ្មី មួយរួមគ្នា ផងដែរ ។

Katy Perry and John Mayer are one of Buzzworthy's Cutest Celebrity Couples Of 2013.

៣. Joe Jonas និង Blanda ៖ យើងពិតជា មិនអាច ប្រឆាំង និងគូ មួយនេះឡើយ ព្រោះពួកគេ យល់ ចិត្តគ្នា ជាច្រើន ដែលធ្វើអោយ ពួកគេ មានទំនាក់ ទំនងបានយូរ ម្យ៉ាងពួកគេ ជាដៃគូរស្នេហា វ័យ ក្មេងតែ មានចរិតចាស់ទុំច្រើន ។

Joe Jonas And Blanda Eggenschwiler are one of Buzzworthy's Cutest Celebrity Couples Of 2013.

៤. Kanye West និង Kim Kardashian ៖ គូស្នេហ៍ ដែលត្រូវបាន សារព័តមាន និងទស្សនិកជន តាមដាន ខ្លាំងជាងគេ ប្រចាំឆ្នាំ ២០១៣ នេះ ។ បើទោះបី ជាមានការ រិះគន់ និងមិនពេញចិត្ត ពី ទស្សនិកជន យ៉ាងណា ក៏ដោយក៏ Kanye និង Kim មិនបាត់បង់ ភាពល្អូកល្អ៊ើនឡើយ ៕


Kim Kardashian and Kanye West are one of Buzzworthy's Cutest Couples Of 2013.

 

ប្រែសម្រួល ៖  លីលី
ប្រភព  ៖  mtv


Tags: star singer hollywood entertainment