CamNews

ជីវិតរស់នៅ 

ចង់បានស្បែកស្អាត តម្លៃសមរម្យ ព្យាបាលដោយវេជ្ជបណ្ឌិតឯកទេស អញ្ជើញមកមន្ទីរព្យាបាលស្បែកនេះមក!

បុរសនារីជាច្រើន ជួបការពិបាកក្នុងការជ្រើសរើស វិធីថែទាំសម្រស់ឱ្យស្រស់ស្អាត និងក្មេងជាងវ័យ។ តែពេលនេះលែងលំបាកទៀតដោយ ដោយសារមានវត្ដមានមន្ទីរព្យាបាលស្បែកប៊ីស៊ី ដែលផ្ដល់ការព្យាបាលស្បែកដោយវេជ្ជបណ្ឌិតឯកទេសស្បែក ដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានជំនាញច្បាស់លាស់ មកពីក្រៅប្រទេស ។   

Vuthy Rathviriya, Chief Executive Officer, BC Skin Clinic 

ជួបសម្ភាសន៍ជាមួយ Camnews  កញ្ញា វុឌ្ឍី​ រ័ត្នវីរីយ៉ា ប្រធានមន្ទីរព្យាបាលស្បែក ប៊ីស៊ី (BC Skin Clinic)បានរៀបរាប់ថា គ្លីនិកប៊ីស៊ី បានបើកផ្ដល់សេវាកម្មព្យាបាល និងថែរក្សាស្បែក ចាប់តាំងពីឆ្នាំ ២០០០ មកម្ល៉េះ ដែលផ្ដល់ការព្យាបាលពីសំណាក់វេជ្ជបណ្ឌិតជំនាញៗ ដូច្នេះលោកអ្នក មានទំនុកចិត្ដកាន់ខ្លាំង ក្នុងការអញ្ជើញមកទទួលយកសេវាថែទាំសម្រស់ឲ្យក្មេងជាងវ័យ ។  ព្រោះគ្លីនិកប៊ីស៊ី មានឯកទេសច្បាស់លាស់ក្នុងការព្យាបាលបញ្ហាស្បែកជាច្រើនប្រភេទដូចជា  ព្យាបាលពន្យារភាពចាស់ជ្រីវជ្រួញដោយមិនបាច់វះកាត់ ព្យាបាលស្នាមជាំ ចាក់បូថុក ព្យាបាលស្នាមដោយសារមុន ស្នាមសង្វារ។ល។ ​ (ជាមួយនឹងឧបករណ៍ឡាស៊ែរបច្ចេកវិទ្យាទំនើប  និងឱសថ ) ដែលនាំចូលពីប្រទេស កូរ៉េ បារាំង អេស្ប៉ាញ និងអ៊ឺរ៉ុប​។​​


ក្រុមអ្នកឯកទេសនៃមន្ទីរព្យាបាលស្បែកប៊ីស៊ី

កញ្ញាបានបន្តទៀតថា៖ “គ្រប់អតិថិជន អាចទុកចិត្តបាន អាចមកទទួលសេវាកម្មពីគ្លីនិករបស់នាងបាន ក្នុងតម្លៃសមរម្យ។​

អ្វីដែលពិសេសនៅឆ្នាំ២០២០ ប៊ីស៊ី គ្លីនិក​ និងបើកសាខាបន្ថែម ថែមទាំងនាំយក ម៉ាស៊ីនថ្មីៗ មកពីប្រទេសអ៊ីតាលី ជាមួយនិងវេជ្ជបណ្ឌិតមកបង្ហាត់បង្រៀនផ្ទាល់តែម្តង។



កញ្ញាបានបញ្ជាក់ថា អតិថិជនដែលមកទទួលយកការថែទាំសម្រស់ ឬព្យាបាលជំងឺស្បែកនៅមន្ទីរព្យាបាលស្បែក ប៊ីស៊ី នឹងត្រូវទទួលបានការពិនិត្យស្បែកមុខយ៉ាងជាក់លាក់ ជាមួយនឹងម៉ាស៊ីនពិនិត្យស្បែកមុខពិសេស ដែលអាចដឹងពីបញ្ហាស្បែកទាំងផ្ទៃខាងលើ និងស្រទាប់ខាងក្នុង បន្ទាប់មកវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ឯកទេស និងជំនាញ ដែលមានការទទួលស្គាល់ពីថ្នាក់ជាតិ និងអន្តរជាតិ នឹងធ្វើការពិនិត្យបន្ថែមមួយតង់ទៀត។



ដូច្នេះរាល់សេវាកម្ម និងផលិតផល ដែលអតិថិជនយកទៅប្រើប្រាស់ គឺបានពិនិត្យច្បាស់លាស់ តម្រូវតាមប្រភេទស្បែកមុខ និងបញ្ហាដែលគាត់មានយ៉ាងយកចិត្តទុកដាក់ ប្រកបដោយគុណភាព និងសុវត្ថិភាពបំផុត។ អតិថិជនទាំងអស់ ក៏អាចទទួលយកការតាមដានសុខភាពស្បែកជាប្រចាំ ដោយឥតគិតថ្លៃផងដែរ៕




 

អត្ថបទ៖ ចំរើន