ជាធម្មតាទេក្រុមណាលេងបានល្អជាង ក្រុមនោះនឹងទទួលបានជ័យជំនះ។ រុស្ស៊ីទទួល
បានជ័យជំនះលើឆែក វាជារឿងដ៏សក្តិសមបំផុត។
នៅឯពហុកីឡាដ្ឋាន Wroclaw បើទោះជាចាប់ផ្តើមប្រកួតលេងបានល្អជាង ប៉ុន្តែក្រុមជំរើសជាតិឆែក
ហាក់ដូចជាបាក់ស្មារតីធ្វើអ្វីលែងកើត នៅពេលដែលត្រូវរុស្ស៊ីនាំមុខមុនមួយគ្រាប់នៅនាទីទី15 ស៊ុត
បាល់បញ្ចូលទីដោយកីឡាករDzagoev ។ ចាប់ពីពេលនោះមក ក្រុមជំរើសជាតិរុស្ស៊ីលេងបានកាន់តែ
ល្អថែមទៀត ដោយរកបានគ្រាប់បាល់ទីពីររបស់ខ្លួននៅនាទីទី24 ដោយកីឡាករShirokov ។ ចប់តង់
ទីមួយ រុស្ស៊ីជាក្រុមមានប្រៀបជាង ដោយបាននាំមុខ 2-0 លើឆែក។
រុស្ស៊ីទទួលបានជ័យជំនះ ដោយបច្ចេកទេសលេងបានយ៉ាងល្អ
ចូលដល់តង់ទីពីរ សង្ឃឹមចាប់ផ្តើមមានបន្តិចមកវិញសំរាប់ក្រុមជំរើសជាតិឆែក នៅពេលដែល
រកគ្រាប់បាល់បានមួយគ្រាប់វិញនៅនាទីទី52 ដោយកីឡាករPilar ។ ប៉ុន្តែក្តីសង្ឃឹមនោះត្រូវបាន
រលាយបាត់ឈឹងទៅវិញក្រោមទំរង់លេងបានយ៉ាងល្អរបស់រុស្ស៊ី ដោយរកបានគ្រាប់បាល់ពីរគ្រាប់
បន្តបន្ទាប់ទៀតនៅនាទីទី79 ដោយកីឡាករDzagoev និងនាទីទី82 ដោយកីឡាករPavlyuchenko ។
ចប់ការប្រកួតរុស្ស៊ីជាក្រុមទទួលបានជ័យជំនះដោយលទ្ធផល4-1 ហើយក្លាយជាក្រុមឈរលំដាប់ទី
មួយនៅក្នុងពូល A ដោយទទួលបានបីពិន្ទុ ចំណែកឆែកនៅបាតតារាងដោយទទួលបានសូន្យពិន្ទុ៕
វីដេអូ Highlight Goals រុស្ស៊ី-ឆែក លទ្ធផល 4-1
លទ្ធផល៖ រុស្ស៊ី - ឆែក (4-1)
រកគ្រាប់បាល់៖ រុស្ស៊ី Dzagoev (15', 79'), Shirokov 24', Pavlyuchenko 82', ឆែក Pilar 52'
កីឡាករចូលប្រកួត៖
ដោយ៖ ណាណូ
ប្រភព៖ 24h