ភាពយន្ត ៖ ចំពោះប្រិយមិត្តដែលចូលចិត្តទស្សនាខ្សែភាពយន្ដ បែប រន្ធត់សាហាវៗនោះ ប្រាកដជា ស្គាល់ហើយជាមួយនឹងរឿងរន្ធត់ល្បីៗរបស់ហូលីវូធដូចជា Insidious, The Conjuring, ហើយនិង Oculus ជាដើម។ ហើយសំរាប់រឿង Insidious ដែលមានវគ្គមុនៗ ចំនួន 2 មកហើយនោះ ឥលូវនេះគឺបាននាំមកនូវវគ្គថ្មីមួយទៀតសំរាប់ឆ្នាំ 2015 នេះដែលធានាថាសាហាវជាងវគ្គមុនៗទៅទៀត។
សំរាប់ប្រិយមិត្តដែលបានទៅទស្សនារឿងនេះ ក្នុងថ្ងៃនេះ ប្រាកដ ជា ដឹងច្បាស់ ហើយថារឿងនេះរន្ធត់យ៉ាងណានោះ តែយើងមិនត្រូវនិយាយប្រាប់ មិត្តភ័ក្ដ យើងឡើយ ព្រោះយើងគួរតែអោយពួកគាត់បានមើលផ្ទាល់ហើយភ័យដោយខ្លួនឯង ជាមួយ នឹងសាច់រឿងវិញ វាល្អជាង។ ចំណែកឯនៅយប់ pre-screening របស់រឿងនេះកាលពីថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2015 យើងសង្កេតឃើញថា បរិយា កាសក្នុងរោងកុន គឺពោរពេញទៅដោយសំលេងស្រែក កក្រើក ដោយសារតែការលងយ៉ាងសាហាវ ឥត ឈប់ ឈររបស់រឿងនេះ ។ លង ទាំងយប់ លងទាំងថ្ងៃ លងគ្មានអោយពេលយើងសំរាកនោះឡើយ មានអ្នកខ្លះបិតភ្នែក អ្នកខ្លះចេញ ទៅបន្ទប់ទឹកច្រើនដង ព្រោះតែពុំអាចទ្រាំជាមួយភាពសា ហាវរបស់រឿងនេះបាន។ ក៏ប៉ុន្ដែសំរាប់ប្រិយមិត្តដែល ចូលចិត្ត មើលរឿងណាដែលធ្វើអោយពួកគេស្រែកទាំងភ័យក្លាចនោះ ប្រាកដជានឹងស្រឡាញ់ពេញចិត្តជា មួយខ្សែភាពយន្ដនេះហើយនៅពេលដែលបានទៅទស្សនារួច។
Insidious: Chapter 3 បាន ចាប់ផ្ដើមចាក់បញ្ចាំង ពី ថ្ងៃទី 11 ខែមិថុនា ឆ្នាំ2015 នេះតទៅហើយ។ ប្រិយមិត្ត អាចកក់ ឬ ទិញសំបុត្រទស្សនាពីថ្ងៃនេះតទៅបាន នៅ គ្រប់រោងភាពយន្តទំនើប ដែលបញ្ចាំងជាលក្ខណះ 2D។ តាមដានពត៌មានភាពយន្តជាមួយ ចៃកុនតាមហ្វេសបុក www.facebook. com/jaikon.cambodia និង add ចៃកុន ជាមិត្តនៅក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បី មានឳកាសឈ្នះរង្វាន់ ជា ច្រើន ជារៀង រាល់ សប្តាហ៏ដូចជាសំបុត្រកុនឥតគិតថ្លៃជាដើម។
សូមទស្សនាវីដេអូ Trailer ខាងក្រោម:
ប្រភព ៖ Westec Media Limited