រថយន្ដមួយចំនួនពេញដោយភាពច្នៃប្រឌិតនិងគួរទាក់ទាញបំផុតត្រូវបានប្រកាសបង្ហាញ
ជាផ្លូវការកាលពីចុងខែកញ្ញានៅក្នុងពិធីតាំងពិពណ៌ Frankfurt 2011 ក្នុងនោះមានរថយន្ដ
មួយចំនួនមានរូបរាងប្លែកដែលមិនធ្លាប់ឃើញពីមុនមក។
ខាងក្រោមនេះគឺជារថយន្ដដែលយើងគិតថា មានភាពចម្លែកបំផុតក្នុងលោកដែលបានបង្ហាញ
ខ្លួននៅក្នុងពិធីតាំងពិពណ៌នោះ។
១/ Rimac Concept One
អ្នកផលិតរថយន្ដ Croatia - Rimac Automobili បានផលិតរថយន្ដមួយគ្រឿងដើរដោយអគ្គិសនី មានល្បឿនលឿនបំផុតគឺ ៣០៥គីឡូម៉ែត្រ មានឈ្មោះថា Rimac Concept One ដែលត្រូវបាន
ដាក់តាំងបង្ហាញលើកទី១នៅក្នុង Frankfurt Motor Show ។
២/ Chang'an Sense concept
ក្រុមហ៊ុនផលិតរថយន្ដចិន Chang'an បានដាក់បង្ហាញរថយន្ដចំនួន៤គ្រឿងនៅក្នុងពិធីតាំង
ពិពណ៌ Frankfurt ឆ្នាំនេះ ក្នុងនោះមាន រថយន្ដ concept Sense មានរូបរាងចម្លែកបំផុត។
៣/ Citroen Tubik concept
Citroen បានបង្ហាញរថយន្ដថ្មីបំផុតរបស់ Tubik ហើយរថយន្ដនេះបានទទួលការយកចិត្តទុកដាក់
យ៉ាងច្រើនពីអ្នកចូលរួម។
៦/ Artega SE
រីឯក្រុមហ៊ុនផលិតរថយន្ដ អាលឺម៉ង់វិញ បានដាក់តាំងរថយន្ដ Artega SE ដើរដោយថាមពល
អគ្គិសនី និងមានល្បឿនលឿនបំផុតគឺ ២០៣គីឡូម៉ែត្រ។
៨/ Chevrolet Miray concept
Chevrolet Miray គឺជារថយន្ដកីឡា ដែលគ្មានដំបូល ដំបូលរបស់វាត្រូវបានធ្វើឡើងពីសរសៃ
carbon ។
៩/ Bugatti L'or Blanc
Bugatti បង្ហាញពីរថយន្ដសេរីថ្មីនិងពិសេសបំផុតរបស់ Bugatti Veyron Grand Sport នោះគឺ
Bugatti L�Or Blanc សម្បកស្រោប Porcelain ។
១០/ Vauxhall RAK e concept
Concept Vauxhall RAK e ដែលមានកៅអី ២ នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណ
ជន។លោក Nick Reilly ម្ចាស់រថយន្ដ Vauxhall-Opel បានមានប្រសាសន៍ថា រថយន្ដនេះមាន
រូបរាងរមទម ណាស់!
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Autocar