CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងសុក្រទី០៧ខែតុលាឆ្នំា២០១១


ជូត
រាសីថៃ្ងនេះល្អជាមធ្យម ដំនើរការរកស៊ីហុចផលបានល្អទៅមុខជាលំដាប់
ប៉ុន្តែរកផលចំនេញហាក់បីដូចជាទទួលបានតិចតួចតែប៉ុណ្ណោះ។
ថៃ្ងនេះត្រូវចេះទប់ចិត្តទើបទទួលបានលទ្ធផលល្អ។
ឆ្លូវ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ភាពសិទ្ធស្នាលក្នុងក្រុមគ្រួសារបានធើ្វអោយ
លោកអ្នកមានសេចក្តីសុខនិងពោរពេញទៅដោយស្នាមញញឹមផងដែរ។
ថៃ្ងនេះលោកអ្នកអាចរក ចំនូលបានច្រើនហួសពីការស្មានដូច្នេះត្រូវចេះក្តាប់
ឱកាសនេះអោយបានល្អ។
ខាល
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង សំរាប់លោកអ្នកដែលមានផែនការធើ្វដំនើរ
ទៅផ្លូវឆ្ងាយនោះគឺអាចមានបញ្ហាបន្ថិចបន្តួចដូច្នេះលោកអ្នកត្រូវតែពន្យាពេល
ទៅពេលក្រោយក៏បាន។ បញ្ហាស្នេហាវិញ មានការឈ្លោះប្រកែកគ្នា។
ថោះ
រាសីថៃ្ងនេះល្អជាបង្គួរ ការរកស៊ីជំនួញជូញដូរបានហុចផលបានយ៉ាងល្អ
សំរាប់លោកអ្នកដែលមានតួនាទីជាម្ចាស់ជំនួញ។ ថៃ្ងនេះលោកអ្នកមានឱកាស
ចាប់យកលាភច្រើន។ ចំនែកឯបញ្ហាស្នេហាវិញ មានលទ្ធផលល្អ។
រោង
រាសីថៃ្ងនេះល្អជាមធ្យម ថៃ្ងនេះលោកអ្នកត្រូវតែយកចិត្តទុកដាក់ទៅ
លើផ្នែកសុខភាពព្រោះវាអាចចោទជាបញ្ហា។ បើនិយាយពីការរកស៊ីវិញ
បានត្រឹមតែមួយគ្រាៗតែប៉ុណ្ណោះ។
ម្សាញ់
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការរកស៊ីជួញដូរពុំបានផ្តល់ជាអិ្វច្រើននោះទេ
ថៃ្ងនេះលោកអ្នកត្រូវចេះទប់អារម្មណ៏និងធើ្វចិត្តអោយត្រជាក់ទើបមាន
មិនខាតបង់។
មមី
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត ថៃ្ងនេះលោកអ្នកអាចបើកហាងថី្ម រឺផ្លាស់ប្តូរទីកន្លែង
ពីផ្ទះចាស់ទៅផ្ទះថី្ម បានយ៉ាងសុខសប្បាយ។ ថៃ្ងនេះលោកអ្នកអាចសំរេចបំនង
ដែលធ្លាប់ប៉ងពីមុនមកផងដែរ។
មមែ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត មុខរបររកស៊ីមានសភាពល្អប្រសើរឈានទៅមុខមួយកំរិត
ទៀតចំនែកឯរើៀងស្នេហាវិញមានភាពផ្អែមល្អែមនិង សិទ្ធស្នាលជាងមុន។
ថៃ្ងនេះលោកអ្នកនិងទទួលបានលាភពីមនុស្សប្រុស។
បញ្ហាស្នេហាវិញ ទទួលបានភាពផ្អែមល្អែម។
វក
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត រាល់សកម្មភាពដែលមានភាពបំាងមុខនោះប្រាកដ
ជាមានមនុស្សចំាជួយរហូតដល់ត្រើយតែលោកអ្នកគួរតែចេះសងគុណគេនៅ
ថៃ្ងក្រោយផងដែរ។ចំនែកឯចំនូលទទួលបានលុយកាក់ច្រើន។
រកា
រាសីថៃ្ងនេះ ឡើងខ្ពស់ត្រដែត ថៃ្ងនេះលោកអ្នកនឹងមានសំណាងល្អ និងមាន
លាភសការៈផងដែរ។ ប្រសិនជាមានបញ្ហាណាមួយកើត នឹងមានមនុស្សមកឈឺឆ្អាល និងដោះស្រាយបញ្ហានោះអោយលោកអ្នក។
ចរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកមិនត្រូវធើ្វការដោយតក់ក្រហល់
នោះទេព្រោះអាចបណ្តាលអោយលោកអ្នកបាត់បង់លាភធំ។ ដូច្នេះត្រូវធើ្វអី្វ
ដោយបន្ថិចម្តងៗទើបល្អ។
កុរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ភាពជាម្ចាស់ការអាចមានមនុស្សធើ្វអោយ
អាក់អន់ចិត្តយ៉ាងខ្លំាង រហូតដល់ បាត់បង់ជាម្ចាស់ការផងដែរ។
ដូច្នេះលោកអ្នកត្រូវតែចេះគ្រប់គ្រងអារម្មណ៏ទើបល្អ។