CamNews

យល់ដឹង 

ផ្លែប៉ោមអាចធ្វើឱ្យជម្ងឺហឺតបានធូរស្រាល

បរិភោគប៉ោមយ៉ាងតិច៤ផ្លែក្នុងមួយថ្ងៃមិនត្រឹមតែជួយកាត់បន្ងយជាតិខ្លាញ់ក្នុងរាងកាយនោះទេ តែវាក៏អាចព្យាបាលជម្ងឺមួយចំនួនបាន។


ជម្ងឺហឺត
អាការរបស់ជម្ងឺហឺតមានដូចជា ដង្ហើមឮងឺតង៉ត ក្អកនិងតឹងទ្រូងគឺដោយសារផ្លូវដង្ហើមត្រូវរលាក
និងមានប្រតិកម្មខ្ពស់។កត្តាដែលនឹងធ្វើឱ្យស្ថានភាពកាន់តែដុនដាបឡើងមានដូចជាអាកាស
ធាតុត្រជាក់ ការហាត់ប្រាណជ្រុល ប្រតិកម្មអាហារ​​ ធាតុអាកាសនិងដោយសារការប្រតិកម្មខ្ពស់
របស់រាងកាយជាដើម។

នៅក្នុងការពិសោធមួយដែលត្រូវបានចេញផ្សាយនៅលើទស្សនាវដ្ដី Respiratory Critical Care
Medicine ក្រុមអ្នកពិសោធនៃប្រទេសអង់គ្លេសបានឱ្យដឹងថា អ្នកដែលញ៉ាំផ្លែប៉ោមយ៉ាងតិច២
ផ្លែក្នុងមួយសប្ដាហ៍នឹងអាចកាត់បន្ថយឱកាសកើតជម្ងឺហឺតបានរហូតដល់១/៣។ក្នុងការពិសោធ
ដទៃក៏បានបង្ហាញថា កូនៗរបស់អ្នកម្ដាយដែលបានទទួលទានផ្លែប៉ោមក្នុងអំឡុងពេលពរពោះ
នោះទារកដែលកើតមកនឹងកម្រកើតជម្ងឺហឺតក្នុងរយៈពេល៥ឆ្នាំដំបូង។

ផ្លែប៉ោមនិងទឹកប៉ោមកៀបមានផ្ទុកសារជាតិទប់ស្កាត់ជម្ងឺហឺតច្រើនជាងអាហារណាៗទាំង
អស់។ប្រការនេះគឺដោយសារវាមានសារជាតិទប់ស្កាត់អ៊ុកស៊ីតកម្មច្រើន។ប៉ោមចំនួន១០០
ក្រាមនឹងមានសារជាតិប្រឆាំងអ៊ុកស៊ីតកម្មច្រើនជាង៣ដងបើធៀបនឹងក្រូចពោធិ៍សាត់ និង៨
ដងធៀបនឹងផ្លែចេក។

លោកអ្នកគួរតែទទួលទានផ្លែប៉ោមដោយលាងស្អាតនិងមិនគួរចិតសម្បកនោះទេព្រោះថា
សារជាតិទប់ទល់នឹងអ៊ុកស៊ីតកម្មប្រមូលផ្តុំច្រើនបំផុតនៅត្រង់សម្បករបស់វា។ទទួលទាន
មួយផ្លែក្នុងមួយថ្ងៃគឺជាការប្រសើរ។


ជម្ងឺរាគ
ប៉ោមមានផ្ទុកជាតិ pectin ច្រើន(បណ្ដាជាតិសរសៃដែលមានក្នុងផ្លែឈើ)ជាងផ្លែឈើផ្សេងៗ
Pectin នឹងត្រូវរំលាយនៅក្នុងពោះដោយពពួកបាក់តេរីល្អបង្កើតបានជាស្រទាប់មួយជួយការពារ
ក្រពះ កាត់បន្ថយការឈឺផ្សាក្រពះនិងទប់ស្កាត់សារធាតុដែលប៉ះពាល់ដល់ក្រពះ។

ក្នុងកំឡុងពេល pectin ត្រូវរំលាយនេះវាក៏បានធ្វើឱ្យចំនួននៃសារជាតិ prebiotic កើនឡើងផង
ដែរ ដែលនេះអាចជួយបង្កើនបាក់តេរីល្អនៅក្នុងប្រព័ន្ធរំលាយអាហារ(បាក់តេរីល្អនេះនឹងកំចាត់
មេរោគដែលបង្កឱ្យកើតជម្ងឺរាគ)។ប្រសឹនអ្នករាគ ចូរញ៉ាំប៉ោមមួយផ្លែរៀងរាល់ពីរបីម៉ោងម្តង។
ស្ងោរប៉ោមឱ្យជាតិសរសៃរបស់វាទន់ក៏អាចជួយធ្វើឱ្យក្រពះពោះវៀនដំណើរការបានល្អផងដែរ។

ជម្ងឺពុកឆ្អឹង
ជម្ងឺពុកឆ្អឹងគឺជាអាការៈថយចុះនៃបរិមាណឆ្អឹងធ្វើឱ្យឆ្អឹងស្រួយនិងងាយបាក់។ជម្ងឺនេះទាក់ទឹន
ទៅនឹងភាពចាស់ អស់រដូវ បញ្ចេញកម្លាំងរាងកាយខ្លាំងពេកឬតិចពេកនិងខ្វះជាតិបំប៉នចំបាច់
សម្រាប់ឆ្អឹង ដូចជា calcium ជាដើម។

ប៉ុន្តែ ការពិសោធនាពេលបច្ចុប្បន្នបានបង្ហាញថា ប្រភេទនៃការរលាកដំបៅក្នុងរាងកាយក៏ជាមូល
ហេតុនៃជម្ងឺពុកឆ្អឹង ហើយជាតិបំប៉នមួយចំនួនដែលមានឈ្មោះថា flavonoid និងសារជាតិចម្រុះ
មួយចំនួនដែលត្រូវបានរកឃើញនៅក្នុងផ្លែប៉ោមអាចជួយបន្ថយស្ថានភាពរលាកឆ្អឹងនេះបាន។

ការពិសោធមួយនៅក្នុងប្រទេសបារាំងកាលពីឆ្នាំ២០០៥ បង្ហាញថា សារជាតិចម្រុះ phlorizin គឹ
មាននៅក្នុងផ្លែប៉ោមបុណ្ណោះ ហើយវាក៏អាចជួយទប់ស្កាត់ការបាត់បង់ឆ្អឹងដែលទាក់ទឹននឹងជម្ងឺ
រលាកម្យ៉ាងដែលមាននៅលើកណ្ដុរ។

សារធាតុ Bo ដែលត្រូវរកឃើញក្នុងផ្លែប៉ោមក៏ជួយកែសម្រួលអាការ estrogen (estrogen មាន
កម្រិតទាបគឺជាមូលហេតុទូទៅដែលនាំឱ្យកើតជម្ងឺពុកឆ្អឹង)។ក្នុងខណៈនោះ pectin ធ្វើឱ្យជាតិ
អាស៊ីតរបស់ក្រពះបញ្ចេញប្រសិទ្ធិភាព ដូច្នេះវានឹងបង្កើនការស្រូបយកជាតិកាលស្យូម។



ដោយ ៖ សូរីយ៉ា
ប្រភព ៖ DM

Tags: