CamNews

ព័ត៌មានជាតិ 

ស្ទាវដាច់ដាប ៩នាក់ រំលោភបូកនារីម្នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី២១ ខែវិចិ្ឆកានេះ សមត្ថកិច្ចបានបញ្ជូនខ្លួនក្រុមក្មេងស្ទាវដាច់ដាប ៩នាក់ ជាប់សង្ស័យនឹងករណីចាប់រំលោភបូក ទៅលើកម្មការិនី រោងចក្រម្នាក់និង ប៉ុនប៉ងរំលោភមិត្តនាង ២នាក់ទៀត ប្រព្រឹត្តនៅចំណុចមាត់បឹងមួយកន្លែង ក្នុងភូមិចាន់កៀក ឃុំអូរឫស្សី ស្រុកកំពង់លែង កាលពីរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ទៅកាន់សាលាដំបូងខេត្ត។ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ស្ទាវសង្ស័យទាំង៩នាក់ មានអាយុពី១៨ឆ្នាំ ដល់២៥ឆ្នាំ ហើយជនសង្ស័យទាំងនេះ រស់នៅភូមិកន្លែងកើតហេតុតែម្តង ។ ចំណែកនារីរងគ្រោះ ឈ្មោះ ស.ជ.ណ អាយុ ២០ឆ្នាំ រស់នៅក្នុង ឃុំលង្វែក ស្រុកកំពង់ត្រឡាច៕

- អាន ៖ អាស្ទាវឡើងក ៩នាក់ ចាប់រំលោភបូកនារីម្នាក់បានសម្រេច ៨នាក់ នៅស្រុកកំពង់ត្រឡាច

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh