(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង ៣៖២០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ នេះ បាននិងកំពុងតែសួរចម្លើយ យុវជនម្នាក់ដែលជាប់សង្ស័យ ជាឃាតករសម្លាប់និស្សិតស្រី ម្នាក់រៀននៅវិទ្យាស្ថានវ៉ាន់ដា រួចបោះចូលទន្លេនាថ្មីៗនេះ ។ សមត្ថកិច្ចបានឱ្យដឹងថា យុវជននេះ ឈ្មោះ ហុង កាលីឌីន អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលបានត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៣ តុលា នៅក្នុងហាងកាហ្វេយីហោ ដាលីន ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បន្ទាប់ពីប្រទះឃើញសពជនរងគ្រោះបាន ៥ថ្ងៃ៕
- អាន ៖ និស្សិតស្រី វ៉ាន់ដា ត្រូវសង្សារបស់នាង រំលោភ ហើយសម្លាប់ យកសពបោះ ក្នុងទឹកទន្លេ (Video Inside)
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល