CamNews

ព័ត៌មានជាតិ 

និស្សិតស្រី វ៉ាន់ដា ត្រូវសង្សារបស់នាង រំលោភ ហើយសម្លាប់ យកសពបោះ ក្នុងទឹកទន្លេ (Video Inside)

ភ្នំពេញ ៖ និស្សិតស្រី នៅវិទ្យាស្ថានវ៉ាន់ ដា គណនេយ្យ និងជាអ្នកស្រុកនៅឃុំ រមណី ស្រុករវៀង ខេត្ដព្រះវិហារ ដែលត្រូវបាន ជនដៃដល់ចាប់រំលោភ រួចសម្លាប់ ហើយ យកសពទៅទម្លាក់ចោល នៅតាមទឹកទន្លេ កាលពី ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤កន្លង ទៅនោះ ឥឡូវជនដៃដល់ ត្រូវបានចាប់ខ្លួន គឺជាសង្សាររបស់នាង វ័យក្មេងម្នាក់ ។

ជនដៃដល់រូបនេះ ត្រូវបានសមត្ថកិច្ច បញ្ជាក់ជាជំហានដំបូងថា ជាមន្ដ្រីនគរបាល ទើបប្រឡងជាប់ មានឈ្មោះ ហុង កាលីឌីន អាយុ២៧ឆ្នាំ រស់នៅផ្ទះលេខ១០៤ ផ្លូវ លេខ ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ជនសង្ស័យរូបនេះ ត្រូវបាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពី វេលាម៉ោង១០យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៤ នៅក្នុងហាងកាហ្វេដាលីន តាម បណ្ដោយផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក្រោយពីធ្វើការស្រាវជ្រាវតាម ជំនាញរបស់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃមកនោះ ។

ក្រោយការចាប់ខ្លួន កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដឹកនាំដោយ ព្រះរាជ អាជ្ញារង សៀង សុខ ចុះទៅឆែកឆេរផ្ទះជនសង្ស័យរូបនេះ ស្ថិតនៅផ្ទះលេខ១០៤ ផ្លូវ៤៣០ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤នេះ ។

តាមការបញ្ជាក់របស់សមត្ថកិច្ច ដែល ចូលរួមនៅក្នុងប្រតិបត្ដិការនេះ បានឱ្យដឹងថា ក្រោយការឃាត់ខ្លួន សមត្ថកិច្ច បានដកហូតរថយន្ដធុនត្រា ស៊េរីឆ្នាំ២០១៤ មួយគ្រឿង ព្រមទាំងកាំភ្លើងខ្លីចំនួន២ ដើម ផងដែរ ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់នារីរងគ្រោះសុង ដាវីន អាយុ២០ឆ្នាំ បានបង្ហោះរូប ថតរបស់នាងជា មួយជនសង្ស័យ នៅមាត់សមុទ្រ បង្ហាញពី ភាពផ្អែមល្ហែម និងស្រឡាញ់គ្នាយ៉ាងខ្លាំង ប៉ុន្ដែមិនទាន់មានការបញ្ជាក់ថា តើមូលហេតុអ្វី ដែលនាំឱ្យជននេះ សម្លាប់សង្សាររបស់ខ្លួននោះឡើយ ដោយរង់ចាំការសួរនាំបន្ដទៀតរបស់សមត្ថកិច្ច ។

គួរបញ្ជាក់ថា សពយុវតី សុង ដាវីន ត្រូវ បានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកទន្លេ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ នៅតាមដងទន្លេសាប មុខសាលាបឋមសិក្សា ជ្រោយចង្វារ ក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយក្រោយការពិនិត្យទៅលើសព មានស្នាមជាំនិងរបួសជាច្រើនកន្លែងផងដែរ។

រហូតមកដល់វេលាម៉ោង១២និង០០នាទីរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បាននាំ ជនសង្ស័យទៅបន្តសួរនាំនៅក្រសួងមហាផ្ទៃវិញហើយ៕

- អាន ៖ UPDATE--សមត្ថកិច្ច៖ ចាប់ជនរំលោភ និងសម្លាប់និស្សិតវ៉ាន់ដាបានហើយ

- អាន ៖ Hot ​៖ វេលាថ្មើរនេះ សមត្ថកិច្ច កំពុងឡោមព័ទ្ធចាប់ម្ចាស់រថយន្ត RANGE ROVER ពាក់ព័ន្ធករណីរំលោភ សម្លាប់

- អាន ៖ ទាន់ហេតុការណ៍ ៖ ចាប់រំលោភ រួចវាយសម្លាប់ និស្សិត វ៉ាន់ដា យកសពទៅ​ទម្លាក់​ ចោលទឹកទន្លេ


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh