ពូជស្វាតឿ រឺស្វាកន្ទុយវែង (ដូចកំប្រុក) មានមាឌប្រហាក់ប្រហែលទៅនឹងម្រាមដៃមនុស្ស
ត្រូវបានទទួលស្គាល់ជាផ្លូវការ ថាជាពូជសត្វស្វាដែលមានមាឌតូចបំផុតនៅលើផែនដី ។
សត្វសា្វទាំងនោះមានប្រវែងជាមធ្យមពី ១២ ទៅ ១៥សង់ទីម៉ែត្រ និងមានទំងន់ពី ១២០
ទៅ ១៤០ ក្រាមប៉ុណ្ណោះ ។ សត្វស្វាទាំងនេះត្រូវបានគេប្រទះឃើញមានរស់នៅក្នុងតំបន់
ព្រៃត្រូពិចក្នុងប្រទេស ប្រេស៊ីល ។ ជាមួយលក្ខណៈពិសេសរបស់ខ្លួន ស្វាទាំងនេះត្រូវបាន
គេហៅឈ្មោះមួយទៀតថាជា"ស្វាម្រាមដៃ" រឺ ក៏"តោមាឌតូច" ពីព្រោះតែវាមានរោមស្រ
ដៀងគ្នានឹងរោមសត្វតោ ។ ជាទូទៅពួកវាច្រើនរស់នៅជាក្រុម រួមមានជាគូដូចជាប្តីប្រពន្ធ
និងកូនៗរបស់ពួកវា ដែលមានពី ២ ទៅ ៦សមាជិក ។ ដោយឡែកចំពោះស្វាកន្ទុយវែង
ដូចកំប្រុកវិញ ជាធម្មតាពួកវានៅតែរស់នៅក្នុងក្រុមរហូត ។ ស្វាកន្ទុយវែងនេះមានអាយុ
ពី ១១ ទៅ ១២ឆ្នាំតាមធម្មតា តែបើករណីរស់នៅក្នុងសួនអភិរក្សវិញ អាចមានអាយុបាន
រហូតដល់ ២០ឆ្នាំឯណោះ ៕
ប្រភព៖ Dantri
ដោយ៖ រដ្ឋា