ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ កាលពីវេលាព្រឹកមិញនេះ បាន
ចេញផ្សាយអោយដឹងថា Caquetta titi monkey ឬក៏ Callicebus caquentensis គឺជាពូជស្វា
ប្រភេទថ្មីដែលត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរុករកឃើញ ថាមានវត្តមានរស់នៅកណ្តាលព្រៃ
ជ្រៅ ព្រៃទឹកភ្លៀងអាម៉ាស៊ូន ។
គួរបញ្ជាក់ផងដែរថា ពូជស្វាប្រភេទថ្មី ដែលបញ្ចេញសម្លេងស្រដៀងទៅសត្វឆ្មាមួយនេះ គឺ
ជាពូជសត្វមួយប្រភេទ ក្នុងចំណោមពូជសត្វ ក៏ដូចជារុក្ខជាតិរាប់រយដែលត្រូវបានរកឃើញ
ដោយក្រុមអ្នកវិទ្យាសាស្រ្ត។ ដោយឡែក WWF ពណ៌នាអោយដឹងថា វាគឺជាការអស្ចារ្យជាទី
បំផុត នៃការរកឃើញពូជសត្វមួយនេះ ក្នុងចំណោមពូជសត្វជាង ៤៤១ ប្រភេទ ដែលត្រូវ
បានរកឃើញចន្លោះពីឆ្នាំ ២០១០ ដល់ ២០១៣ ។
គួរបញ្ជាក់ផងដែរ បណ្តារូបភាពខាងក្រោម ជាសមិទ្ធផលស្នាដៃរុករកឃើញ និងថតដោយ
លោក Thomas Defler ជាអ្នកវិទ្យាសាស្រ្តម្នាក់ បានគូសបញ្ជាក់ពីលើថា វាគឺជាពូជសត្វ
ដែលមើលទៅគួរអោយស្រឡាញ់ជាខ្លាំង។ លើសពីនេះ បើយោងតាមសម្តីលោក Damian
Fleming ជាប្រធានក្រុមដឹកនាំការងារចុះស្រាវជ្រាវ បញ្ជាក់ថា ភាពសំបូរបែបនៃជីវចម្រុះ
មាននៅក្នុងព្រៃទឹកភ្លៀងមួយនេះ នឹងបន្តធ្វើអោយពិភពលោក មានការភ្ញាក់ផ្អើល បើសិន
ណាពិតជាមានការរុករក និងស្រាវជ្រាវជាក់លាក់មួយមែននោះ។
គួរបញ្ជាក់ផងដែរថា អំឡុងពេលនៃការចុះស្រាវជ្រាវ ក៏ដូចជារុករកក្នុងរយៈពេល ៤ ឆ្នាំចុង
ក្រោយនេះ ពូជរុក្ខជាតិ ២៥៨ ប្រភេទ ពូជត្រី ៨៥ ប្រភេទ និងពូជបក្សីជាង១៨ ប្រភេទផ្សេង
ទៀត ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរុករកឃើញ ខណៈពេលដែលវាគឺជាសមិទ្ធផលដ៏ជោគ
ជ័យមួយ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- រកឃើញផ្នូរបុរាណអាយុកាលជាង១ពាន់ឆ្នាំផ្ទុកសាកសពមនុស្សពេញវ័យ និងទារក
- ផ្អើលអស់ប្រជានេសាទ ខណៈប្រទះឃើញបាឡែន ដ៏ធំមួយក្បាល ងាប់
- ស្លាប់ម្នាក់ របួសជាង ៤០ នាក់ ក្រោយរោងចក្រផលិតស្ករមួយកន្លែង ផ្ទុះលាន់ឭជាខ្លាំង
២០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយរថយន្តប៊ើស បោលចូលជ្រលង ជ្រោះជ្រៅ
- ដាច់ខាត ត្រូវតែមើល" វីដេអូឯកសារ ជាសារអប់រំ ល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក