�The Lost Gardens of Heligan� ជាសួនច្បារដែលមានភាពល្បីល្បាញបំផុតរបស់ចក្រភព
អង់គ្លេស។ សួនច្បារនេះស្ថិតនៅទីក្រុង Megagissey នៃតំបន់ Corwall ត្រូវបានសាងសង់
ដោយក្រុមគ្រួសារ Cornish Tremayne ដោយចាប់ផ្តើមពីពាក់កណ្ដាលសតវត្សទី ១៨ រហូតដល់ដើមសតវត្សទី ២០ ដោយឆ្លងកាត់មនុស្សជាច្រើនជំនាន់។
រហូតដល់សតវត្សទី ១៩ សួនច្បារនេះត្រូវបានរីកធំឡើងៗ ដែលទាមទារឲ្យមានអ្នក
ថែរក្សាកាន់តែច្រើន។ មុនពេលការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី ១ ចំនួននៃអ្នក
ថែរក្សារមានដល់ទៅ ២២ នាក់ដែលភាគច្រើននៃ អ្នកទាំងនោះ ជាអ្នកថែរសួនប្រចាំព្រះរាជ
វាំងនៃស្តេចនៃចក្រភពអង់គ្លេស។ ដោយសារតែសង្គ្រាម អ្នកថែរសួនទាំងនោះត្រូវបានស្លាប់ ហើយសួននេះត្រូវបានគេបំភ្លេចចោល។ ទើបតែទស្សវត្សទី ៩០ នេះ គេបានរកឃើញ និង មានធ្វើការជុសជុល ថែរក្សាឡើងវិញ៕
(amusing planet)
ដោយៈសំអាត