CamNews

កីឡាអន្តរជាតិ 

អង់គ្លេស ស្គាល់​រស​ជាតិ​ចាញ់​លើក​ដំបូង តាំង​ពី World Cup 2014 ក្រោម​ថ្វី​ជើង​ហូឡង់ (Video Inside)

(ក្រុងឡុងដ៍)៖ ក្រុមតោ៣ជម្រើសជាតិអង់គ្លេស បានភ្លក្សរសជាតិចាញ់ជាលើកដំបូង ចាប់តាំងពីជ្រុះចេញពីព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក FIFA World Cup 2014 នៅប្រទេសប្រេស៊ីល ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវទឹកក្រូចហូឡង់ ក្នុងមិត្តភាពអន្តរជាតិយប់មិញនេះ ។

Man of the Match មកពីក្លឹប Leicester City, Jamie Vardy បានស៊ុតគ្រាប់នាំមុខឲ្យអង់គ្លេសនៅនាទីទី៤១ នៅកីឡដ្ឋានជាតិ Wembley របស់ខ្លួននៅពីមុខអ្នកទស្សនាជាង ៨ម៉ឹននាក់ ដែលជាការប្រកួតមិត្តភាពលើកទី២របស់ គេ សម្រាប់ចុងខែមីនា ឆ្នាំ២០១៦ នេះ មុនទៅលេងនៅក្នុងយុទ្ធនាការ Euro 2016 នៅប្រទេសបារាំង២ខែខាងមុខ ។

ក្រុមអ្នកគាំទ្រ ក៏ដូចជាគ្រូបង្វឹកលោក Roy Hodgson ហាក់ដូចជាស្រពោនទៅវិញ ក្រោយពេលដែលកីឡាករ Vincent Janssen ស៊ុតប៉េណាល់ទីតាមស្មើនៅនាទីទី៥០ និងគ្រាប់ជ័យជំនះធ្វើបានសម្រេចដោយកីឡាករ Luciano Narsingh នៅនាទីទី៧៧ ដែលជាក្រុម (ហូឡង់) ទើបចាញ់ក្រុមភ្ញៀវជម្រើសជាតិបារាំង ៣-២ កាលពី៣ថ្ងៃមុនក្នុងមិត្តភាពដូចគ្នា ។

នេះជាការបរាជ័យលើកទី១ ដោយមិននឹកស្មាន ក្រោយពេលជិត២០ប្រកួត ចាប់តាំងពី World Cup 2014 ក្នុងនោះ ដែរ លេងវគ្គជម្រុះ១០ប្រកួតនៅ Euro 2016 មិនដែលចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់ និងក្នុងមិត្តភាព ផ្សេងក៏មិនដែលចាញ់ដែរ អស់ណាស់ត្រឹមស្មើប៉ុណ្ណោះ ៕



 

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង



Tags: England