(អង់គ្លេស)៖ បុរសជាឪពុកម្នាក់ ត្រូវប៉ូលិសចាប់ខ្លួន បន្ទាប់ពីកូនប្រុស ត្រូវបានធ្វើទារុណកម្ម រហូតដល់បាត់បង់ជីវិត យ៉ាងអណោចអធ័ម ព្រោះតែឪពុកចិត្តព្រៃផ្សៃរូបនេះ បង្ខំឲ្យស៊ីអាហារជ្រុលពេក។
ហេតុការណ៍នេះ កើតឡើងនៅទឹកដីអង់គ្លេស ក្មេងប្រុសរងគ្រោះ មានអាយុ៣ឆ្នាំ ត្រូវឪពុកបង្ខំឲ្យស៊ីអាហារ លាយចម្រុះគ្នា មានដូចជានំប៉័ងទឹកដោះគោ ធញ្ញជាតិ ហើយក៏មានលាយចម្រុះ អាហារផ្សេងទៀត បង្អកកូនប្រុសដ៏តូចម្នាក់នេះ ឲ្យស៊ីរហូតដល់ស្លាក់ខ្យល់ស្លាប់។ បុរសជាឪពុក មានអាយុ៣២ឆ្នាំ រស់នៅទីក្រុងឡុងដ៏ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ឲ្យដឹងទេ ហើយគេបានរងការ ចោទប្រកាន់ ពីបទប្រព្រឹត្តទង្វើឃោរឃៅ លើកូនជាអនីតិជន និងពីបទមនុស្សឃាត បន្ទាប់ពីធ្វើទារុណកម្ម លើកូនប្រុសរហូតដល់ស្លាប់។
ទោះជាបុរសជាឪពុក បានទូរស័ព្ទហៅរថយន្ត សង្គ្រោះបន្ទាន់ ឲ្យមកជួយក្តី ប៉ុន្តែភស្តុតាង ដែលប៉ូលិសរកឃើញ គឺឪពុករូបនេះ មានចេតនាធ្វើបាបកូនប្រុស តាមរយៈការបញ្រ្ចកអាហារច្រើនជ្រុល រហូតដល់ក្រពះលែងទទួល និងបណ្តាលឲ្យក្មេងមានអាការៈ ក្អួតចង្អោរចេញមកស្លាក់ខ្យល់ ស្លាប់តែម្តង៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង