គ្រូបង្វឹកក្រុមជំរើសជាតិអង់គ្លេស Roy Hodgson សប្បាយចិត្តដែលឃើញកូនក្រុមលេង
បានល្អនឹងអាចយកឈ្នះលើ San Marino យ៉ាងងាយស្រួលក្នុងពិន្ទុ ៨ ទល់ ០ ។
លោក Roy Hodgson និយាយប្រាប់ថាលោកពិតជាមានការសប្បាយរីករាយណាស់ដែល
ជ្រើសរើសកីឡាករត្រូវតាមចិត្តរបស់គាត់ចង់បាន។
គ្រាប់ដំបូងបង្អស់ធ្វើឡើងដោយកំហុសកីឡាកររបស់ A.D. Valle ធ្វើអោយចូលទីខ្លួនឯង
នៅនាទី ១២ ធ្វើអោយអង់គ្លេសទទួលបាន ១ គ្រាប់ដោយមិនបាច់ហត់ គ្រាប់ទី ២ ស៊ុត
បញ្ចូលទី ដោយ A. Oxlade-Chamberlain នាទី ២៩ គ្រាប់ទី ៣ ដោយ J. Defoe នាទីទី
៣៥ គ្រាប់ទី ៤ ដោយ A. Young នាទី ៣៩ នឹងគ្រាប់ទី ៥ ដោយ F. Lampard នាទី ៤២។
ចូលមកដល់តង់ទី ២ អង់គ្លេសនៅតែបន្តការវាយលុកហើយធ្វើសំរេចបាននៅនាទី ៥៤
ដោយ W. Rooney ដែលជាគ្រាប់ទី ៦ ឯគ្រាប់ទី ៧ នៅនាទី ៧០ ដោយ D. Sturridge នឹង
គ្រាប់ទី ៨ ធ្វើឡើងដោយកីឡាករ J. Defoe នៅនាទី ៧៧ ចប់ការប្រកួត ៩០នាទី ក្រុម
ជំរើសជាតិអង់គ្លេសយកឈ្នះក្រុម San Marino ក្នុងលទ្ធផល ៨ ទល់ ០ ៕
ដោយ ៖ កុសល
ប្រភព ៖ skysports