CamNews

តារា 

ប្ដីប្រពន្ធរាជវង្ស ឈ្នះរឿងក្ដីថតរូបស្រាត ជាមួយនឹង ទស្សនាវដ្តី Closer

ប្ដីប្រពន្ធរជវង្ស William និង Kate Middleton បានឈ្នះក្ដីប្រឆាំងជាមួយនឹងទស្សនាវដ្ដី Closer
ដោយការកាត់ក្ដីរបស់តុលាការប្រទេសបារាំងកាលពីពេលថ្មីៗនេះ។

សាលក្រមបានប្រកាសអោយទស្សនាវដ្ដី Closer បញ្ឈប់ការផ្សាយរូបភាពអាក្រាតរបសប្ដី
ប្រពន្ធទាំង ២ លុបរូបអាក្រាតទាំងនោះចោលពី គេហទំព័រ នឹងមិនអាចអោយមានសារព័ត
មានណាៗទាំងអស់ក្នុងប្រទេសបារាំងបន្តការចុះផ្សាយរូបទាំងនោះទេ ហើយរូបអាក្រាតទាំង
នោះត្រូវបានហាមប្រាមមិនអោយលក់ទូទាំងពិភពលោក ហើយខាងទស្សនាវត្តី Closer ត្រូវ
ប្រគល់រូបថតទាំងអស់មករាជរាំង និងត្រូវបង់ប្រាក់ជម្ងីចិត្តចំនួន ១ ម៉ឺនអ៊ឺរ៉ូ ក្នុងរូបមួយសន្លឹក
នឹងផាកចូលរដ្ឋចំនួន ២ ពាន់អ៊ឺរ៉ូ។

លោកមេធាវីការពារក្ដីជនរងគ្រោះជាប្ដីប្រពន្ធរាជវង្សលោក Aurelien Hammelle បានប្រាប់
ថា Kate នាងបានទៅធ្វើដំណើរកំសាន្តផ្ទាល់ខ្លួនជាមួយគ្រួសារនៅភាគខាងត្បូងប្រទេសបា
រាំងពិតមែន ប៉ុន្តែគឺនាងចំណាយពេលឯកជនរបស់នាង បើនាងចង់ស្រាត ចង់ស្លៀកវាជាសិទ្ធិ
របស់នាង ទស្សនាវត្តី ទៅថតរូបនាងមកចុះផ្សាយអោយស្អុយឈ្មោះបែបនេះ គឺជាអំពើខុស
ច្បាប់ និងរំលោភសិទ្ធិបុគ្គល យ៉ាងពិតប្រាកដ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ gossip.whyfame 

 


Tags: england royal family sue legal action france