ក្រុម Manchester City បានចូលចែចូវកីឡាករវ័យក្មេងសញ្ចាតិអង់គ្លេស Denzeil Boadu
បានសំរេចហើយពីក្រុម Arsenal ។
Denzeil Boadu ទើបតែមានអាយុ ១៦ ឆ្នាំប៉ុណ្ណោះដោយបានចាប់ផ្តើមអាជីពជាកីឡាករ
បាល់ទាត់លើកដំបូងនៅ Tottenhem ហើយបានផ្ទេរទៅ Arsenal ។ បន្ទាប់ពីដល់ពេលវេលា
ចប់កុងត្រា Arsenal មិនបានបន្តការចុះកុងត្រាជាមួយ Denzeil Boadu តទៅទៀតនោះទេ
ដូចនេះហើយទើប Manchester City ទាញយកបានយ៉ាងងាយស្រួល ។
Denzeil Boadu និយាយថាក្រុម Manchester City ស្តាប់ពីការលំបាករបស់គេហើយថែម
ទាំងផ្តល់កំលាំងចិត្តដល់គេទៀតផង ដូចនេះហើយទើបគេចុះកុងត្រាជាមួយក្រុម Mancester City ៕