អ្នកបុរាណវិទ្យាអ៊ឺរ៉ុបបានឱ្យដឹងថា ពួកគេកំពុងប្រើប្រាស់យន្ដហោះបញ្ជាពីចម្ងាយជាច្រើន
គ្រឿងដែលមានទំហំតូចបំផុតសម្រាប់ថតរូបនិងបង្កើតវីដេអូ 3-D ស្ដីអំពីផ្នូរបុរាណមួយនៅ
ប្រទេសរូស្ស៊ី។
ដោយសារមានការលំបាកក្នុងការចូលទៅជិតដើម្បីគូផែនទីនៃតំបន់បុរាណនានាដែលមានភាព
ស្មុគស្មាញនិងដោយសារថវិការមិនគ្រប់គ្រាន់ ដូច្នេះបណ្ដាយន្ដហោះបញ្ជាពីចម្ងាយដែលមាន
តម្លៃថោកគឺជាឧបករណ៍ថ្មីប្រសើរបំផុតអាចជួយដល់ពួកគេ។
យន្ដហោះ Microdrone md4-200 - រូប : Live Science
យោងតាមគេហទំព័រ Live Science ដែលបានផ្សាយថា នៅតំបន់ Tuekta របស់ រូស្ស៊ី ក្រុមអ្នក
វិទ្យាសាស្ដ្រកំពុងប្រើប្រាស់ Microdrone md4-200 ដែលជាប្រភេទយន្ដហោះដំណើរការដោយ
ថ្មនិងមានបំពាក់ កាមេរ៉ាច្រើនគ្រឿង ដើម្បីធ្វើការពិនិត្យផ្នូរបុរាណមួយចំនួនដែលមានអាយុ
កាលពី ២.៣០០ ទៅ២.៨០០ឆ្នាំនិងមានបន្ទាត់ផ្ចិតពី៤២ទៅ៧៦ម៉ែត្រ។
អ្នកបុរាណវិទ្យាបានធ្វើការរុករកនៅក្នុងតំបន់ Tuekta ស្ថិតនៅក្បែរទន្លេ Ursul ហើយបានរក
ឃើញផ្នូរបុរាណជិត២០០ផ្នូរ ។តំបន់ដែលក្រុមអ្នកបុរាណវិទ្យាបានជ្រើសរើសនោះមានផ្នូរធំ
ចំនួន៥និងផ្នូរតូចជាច្រើនទៀត។យន្ដហោះទាំងនោះត្រូវបានគេបញ្ជាឱ្យហោះហើរក្នុងរយៈ
កំពស់៤០ម៉ែត្រដើម្បីពិនិត្យទៅលើផ្នូរនិមួយៗយ៉ាងម៉ត់ចត់។
បណ្ដាផ្នូរខាងលើ ត្រូវបានគេដាក់ឈ្មោះថា kurgan ស្ថិតនៅក្នុងតំបន់ភ្នំ Altai ដែលជាតំបន់ចតុ
កោណនៃប្រទេសរូស្ស៊ី ចិន Kazakhstan និង ម៉ុងហ្គូ។ តំបន់នេះ អាចជាកន្លែងបញ្ចុះសពក្រុម
មេបញ្ជាការនិងរាជបុត្រារបស់ជនជាតិ Scythian ដែលជាកុលសម្ព័ន្ធត្រាចចរណ៍ដ៏ល្បីឈ្មោះក្នុង
ការជិះសេះដែលធ្លាប់កាន់កាប់ប្រទេសមួយដែលមានអំណាចនិងមានការរីកចម្រើនខ្លាំងក្លាផង
ដែរ ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Live Science