CamNews

តារា 

ពូឃ្លាំង ចូលរោងការ​ហើយ នៅ​ខេត្ត​ព្រះ​សីហនុ

ភ្នំពេញ៖ តារាចម្រៀងរ៉េប ពូឃ្លាំង នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥នេះ បានតុបតែងខ្លួនជាកូនកំលោះចូល រោងការតាមប្រពៃណីខ្មែរ នៅខេត្តព្រះសីហនុ បែបលាក់លៀម មិនបើកចំហរឲ្យមហាជនបានដឹងជាមុនឡើយ ។

កម្លោះពោះម៉ាយ ពូឃ្លាំង នៅថ្ងៃនេះបានបង្ហាញវត្តមាន ជាមួយរូបសម្រស់ គ្រងឈុតកូនកម្លោះយ៉ាងសង្ហា នៅក្នុងពិធីហែជំនូនពេលព្រឹក នៅគេហដ្ឋានខាងកូនស្រី នៅឯខេត្តព្រះសីហនុ ហើយកូនក្រមុំរូបស្រស់របស់ ពូឃ្លាំង មានឈ្មោះថា ស៊ុយ ចន្ធូ ប៉ុន្តែទាក់ទងនិង អត្តសញ្ញាណរបស់កូនក្រមុំនោះ គឺមិនត្រូវបានគេទម្លាយឲ្យដឹងឡើយ ។

 ពិធីមង្គលការរបស់ ពូឃ្លាំង និងអនាគតភរិយានោះ ទំនងជាមិនសូវមាន វត្តមានអ្នកសិល្បៈ ចូលរួមច្រើនឡើយ ព្រោះថាលោកអញ្ជើញ តែភ្ញៀវជិតដិតអ្នកសិល្បៈប៉ុន្មាននាក់ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ពិធីពិសារភោជនីយ អាហារពេលល្ងាចគឺរៀបចំឡើង នៅឆ្នេរសុខា ខេត្តព្រះសីហនុ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news car crash kompong cham royal khmer royal