កាលពីថ្ងៃទី ១២ ខែសីហា កន្លងទៅថ្មីៗនេះ អ្នកលេងអ៊ីនធឺណេតម្នាក់បានចែករំលែក នូវរូបភាព
២ សន្លឹក ដែលបានថតនៅតំបន់ទីប្រជុំជនមួយ ឯប្រទេសចិន។ តួឯកសំខាន់នៅក្នុងរូបភាពនេះ
គឺជាស្រ្តីម្នាក់ ដែលកំពុងដោះសម្លៀកបំពាក់ ឈរមុជទឹក នៅកណ្តាលផ្លូវ ចំពោះមុខមនុស្សម្នាជា
ច្រើននាក់។
ពេលកន្លងទៅនេះ នៅប្រទេសចិន មានតំបន់ជាច្រើនមានអាកាសធាតុក្តៅខ្លាំង ឡើងដល់ ៤០
អង្សារសេ។ ប្រជាពលរដ្ឋ បានរិះរកគ្រប់វិធី ដើម្បីគេចផុតពីភាពក្តៅ និងធ្វើឲ្យខ្លួនប្រាណត្រជាក់។
ប៉ុន្តែ មិនមែនអ្នកណាៗ ក៏នឹកឃើញដល់ការមុជទឹក កណ្តាលផ្លូវ ដូចស្រ្តីម្នាក់នេះ ដែរ។
តាមរយះរូបភាពនេះ បានឲ្យឃើញថា ស្រ្តីម្នាក់នេះ ស្លៀកសំពត់ផ្កាស្តើង ដែលអាចមើលឃើញធ្លុះ
ដល់ខោក្នុងពណ៌ខ្មៅ។ ដើម្បីងាយស្រួលក្នុងការមុជទឹក ស្រ្តីម្នាក់នោះបានយកទៅជាមួយ នូវកូន
កន្សែងមួយទៀតផង។
បន្ទាប់ពីរូបភាពទាំងពីរសន្លឹកខាងលើ បានបង្ហោះនៅលើអ៊ីនធឺណេត រួចមក អ្នកនិយមលេងអ៊ីន
ធឺណេត បានបញ្ចេញនូវមតិយោបល់ជាច្រើន ក្នុងនោះមានមនុស្សម្នាក់ បញ្ចេញមតិបែបកំប្លែងថា
“មុជទឹកនៅកន្លែងសាធារណៈដូច្នេះ អាចសន្សំសំចៃបានទាំងទឹក និងបានទាំងលុយ។ នេះអាច
ចាត់ទុកថា ជាការរស់នៅមួយ ដែលមិនមែនអ្នកណាៗ ក៏អាចធ្វើបានដែរនោះទេ”៕
ដោយ៖ សិលា
ប្រភព៖ afamily