ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ សារព័ត៌មានបរទេស រដ្ឋចិន ស៊ិនហួរ ដែលទើបតែបានចេញ ផ្សាយ កាលពីប៉ុន្មានម៉ោង មុននេះ បន្តិចអោយដឹងថា យន្តហោះ ចម្បាំង យោធា ពីរគ្រឿង របស់ ប្រទេស ជប៉ុន បានត្រៀម ខ្លួន រួចជាស្រេចហើយ ក្នុងប្រតិបត្តិការ ស្វែងរក តម្រុយ ដែលជាកំទេចកំទី សង្ស័យថា អាចជា បំណែកយន្តហោះ ម៉ាឡេស៊ី MH370 ដែល បានបាត់ខ្លួនទៅនោះ ។
លើសពីនេះ ប្រភពបន្តអោយដឹងថា យន្តហោះ ចម្បាំង យោធា ទាំងពីរគ្រឿងនោះ មានឈ្មោះថា ខណៈវាបានបង្ហាញ វត្តមាន របស់ខ្លួន កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ នៅឯមូលដ្ឋានទ័ពអាកាស របស់ប្រទេស អូស្រ្តាលី Royal Australian Air Force Pearce ទីតាំង ស្ថិតនៅក្នុងក្រុង Perth ដោយ នៅក្នុងនោះ សេច ក្តីរាយការណ៍ បន្តថា វានឹង ចូលរួម ប្រតិបត្តិការ ហោះនៅដើមសប្តាហ៍ ថ្ងៃច័ន្ទ នេះហើយ ក្នុងយុទ្ធនាការ ស្វែងរក តម្រុយ កំទេច កំទី ដែលបានសង្ស័យថា អាចជាបំណែកយន្ត ហោះម៉ាឡេស៊ី ដែលបានបាត់ខ្លួន កាលពី ពីរសប្តាហ៍កន្លងទៅនេះ ។
គួរបញ្ជាក់ថា ប្រតិបត្តិការ រុករក តម្រុយ កំទេចកំទី នៅឯសមុទ្រ ឥណ្ឌា ភាគខាងត្បូង ត្រូវបានរក អោយឃើញថា មានភាពសស្រាក់សស្រាំជាខ្លាំង ពីសំណាក់ បណ្តាកងកម្លាំង ចម្រុះ មកពី ស្ទើរ គ្រប់ប្រទេស ខណៈ ផ្កាយ រណប មកពី ៣ ប្រទេស បានរកឃើញ តម្រុយខាងលើ ជាបន្តបន្ទាប់ និងមានការសង្ស័យថា អាចជា បំណែកយន្តហោះ ម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួនទៅដោយ អាថ៍កំបាំងនោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ