CamNews

តារា 

កុល ដាវី ជួបដៃ​គូចាស់ លេង​ស្ទីល​ស្រើបស្រាល​ថ្មី

ភ្នំពេញៈ តារាសម្តែង និងជាពិធីការិនី សាច់សរម៉ដ្ឋរលោង ចូលចិត្តតុបតែង ខ្លួនខើចលើខើចក្រោម
បង្អួតសម្រស់ដើមទ្រូង កញ្ញា កុល ដាវី ត្រូវបានមហាជនដាក់ រហ័សនាមឲ្យថា ជាតារាស្រីល្បីឈ្មោះ
ខាងសិចស៊ី ហើយជារឿយៗ គេតែងតែឃើញ នាងបង្ហាញវត្តមាន ជាមួយសម្លៀកបំពាក់ ដែលចំហរ
ល្វែងលើ មើលទៅឆ្លុះនឹង សាច់សរខ្លីប្រៀបដូចជា បណ្តូលចេក ធ្វើឲ្យបុរសមិនតិចទេ មានការឈ្លក់
វង្វេង ។

នេះមិនមែនជាលើកទី១ ទេ ដែលតារាសម្តែងស្រីស្រស់ សម្បូរសាច់ដើមទ្រូង កញ្ញា កុល ដាវី រំលេច
រូបថតឱបរឹត បង្ហាញភាព សិ្នទ្ធស្នាលជាមួយដៃគូ លោក អេនឌី ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន នៅ
តែមានការចាប់អារម្មណ៍ ទៅលើរូបថតទាំងនោះ នៅពេលតារាសម្តែងបុរសសង្ហាលោក អេនឌី បាន
បង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook កាលពីចុងខែសីហា កន្លងទៅនេះ គឺស្ទីលតុប
តែងខ្លួន ការឈរកាច់រាងពត់ពែន បែបសិចស៊ីសម្ញែងដើមទ្រូង សាច់សរម៉ដ្ឋរលោង នៅចំពោះមុខ
កាមេរ៉ា ទាក់ទាញការចាប់អារម្មណ៍ ពីក្រសែភ្នែកបុរសជាច្រើន ។

មិនតែប៉ុណ្ណោះនៅក្នុងរូបថតទាំងអស់នោះ គឺជាការថតបង្ហាញម៉ូដ ឲ្យហាងលក់សម្លៀកបំពាក់របស់
លោក អេនឌី ប៉ុន្តែនៅក្នុងរូបនោះ គេសង្កេតឃើញថា វាមានការបង្កប់ភាពស្រើប ស្រាលឱបរឹតខ្លួន
និងកាច់ស្ទីល ចុះឡើង នៅមុខកាមេរ៉ាជាមួយ អេនឌី មើលទៅឡើងស្រៀវសាច់តែម្ដង ។

ចង់ដឹងថារូបភាពរបស់ កញ្ញា កុល ដាវី និងបុរសកំពូលសំណាង លោក អេនឌី មានការស្រើបស្រាល
រំជួលអារម្មណ៍យ៉ាងណា ទស្សនាបណ្តារូបភាពខាងក្រោមនេះ ទាំងអស់គ្នា៖

សូមអាន៖ គង់ វង្សយ៉ាទី ចង់យកទំព័រ Facebook ធ្វើជាទីលាន ឲ្យខ្លួនល្បីកាន់តែខ្លាំង
សូមអាន៖ សាយ រតនៈ ធ្វើឲ្យនិស្សិតស្រីមានផ្ទៃពោះ រួចបោះបង់ចោល ត្រូវគេបកអាក្រាត តាម

Facebook

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kol davy entertainment khmer star actress កុល ដាវី