CamNews

តារា 

សង្គ្រាមនឹងកើតឡើងរវាង Wonder Girls និង SNSD

ក្រុមចម្រៀង២ក្រុមដែលមានឈ្មោះល្បីល្បាញនៅកូរ៉េខាងត្បូងគឺ Wonder Girls និង
SNSD នឹងមានការប្រឈមមុខដាក់គ្នានៅខែវិច្ឆិកាខាងមុខនៅពេលក្រុមទាំង២បានមក
កាន់ឆាប្រយុទ្ធក្នុងពេលតែមួយ។




Wonder Girls រៀបនឹងបញ្ចប់ការវាយលុកទៅលើទីផ្សាចម្រៀងអាមេរិក ពួកគេនឹងវិលត្រលប់
មកកាន់ Kpop នាខែវិច្ឆិកាខាងមុខ។ ក្រុមចម្រៀងស្រី Wonder Girls បានអវត្តមានពីប្រទេស
កូរ៉េខាងត្បូងរយៈពេលមួយឆ្នាំកន្លះបន្ទាប់ពីបានបញ្ចេញវ៉ល់ចម្រៀង "Two different tears"
កាលពីខែឧសភាឆ្នាំទៅ។ក្រោយពីបានសម្រេចរាល់ផែនការនៅអាមេរិក ថ្ងៃទី៩តុលា ក្រុមនេះ
បានចាប់ផ្ដើមថតចម្រៀងវ៉ល់ថ្មីបន្ទាប់សម្រាប់ទីផ្សាកូរ៉េខាងត្បូង។

ក្នុងខណៈនោះដែរ ស្រីស្អាត៩នាក់របស់ក្រុម SNSD នឹងបញ្ចេញអាលប៊ូមថ្មីរបស់ខ្លួននៅថ្ងៃទី
១៩ខែតុលា ហើយពួកគេនឹងឡើងឆាកសំដែងនាចុងខែតុលា។ដើមឡើយ ក្រុម SNSD មាន
គម្រោងនឹងបញ្ចេញអាលប៊ូមថ្មីនាថ្ងៃទី៥តុលា ប៉ុន្ដគម្រោងការនេះបានត្រូវពន្យាពេលចំនួន
២សប្ដាហ៍ ដូច្នេះ ក្រុម SNSD និងក្រុម Wonder Girls នឹងចាប់ផ្ដើមផ្សព្វផ្សាយពីអាលប៊ូមថ្មី
របស់ពួកគេនៅក្នុងខែវិច្ឆិកា។

ពេលថ្មីៗនេះ ក្រុម SNSD ទើបបានបង្ហើបពី អាលប៊ូម two teaser MV "The Boys" តាមរយៈ
YouTube របស់ SM Entertainment ។ មិនយូរប៉ុន្មាន ចំនួនអ្នកចូលទស្សនាបានកើតឡើងរាប់
លាននាក់ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ដោយសារតែក្រុម Wonder Girls កំពុងធ្វើសកម្មភាពនៅក្រៅប្រទេស ដូច្នេះបច្ចុប្បន្ន ក្រុម
SNSD ហាក់ដូចជាកំពុងលេចធ្លោនៅប្រទេសកូរ៉េ។ទោះជាយ៉ាងណាក៏ដោយ ការវិលត្រលប់
មកវិញបន្ទាប់ពីបានបាត់មុខមួយរយៈពេលនេះ Wonder Girls ត្រូវបានគេជឿថានឹងធ្វើឱ្យក្រុម
អ្នកគាំទ្រមានការទន្ទឹងរង់ចាំយ៉ាងខ្លាំង ហើយការប្រកួតប្រជែងផ្នែកចម្រៀងរវាងក្រុមទាំងពីរ
នេះនឹងធ្វើឱ្យអ្នកគាំទ្រកាន់តែយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ។

គេបានកត់សម្គាល់ឃើញថា ពីមុន នៅពេលក្រុម Wonder Girls កំពុងធ្វើសកម្មភាព នោះក្រុម
SNSD បែរជានៅស្ងៀម ហើយក្រុម Wonder Girls ក៏ដូចគ្នា។ប៉ុន្ដែក្នុងខែវិច្ឆិកាខាងមុខ ក្រុមទាំង
ពីរនឹងប្រជែងគ្នាលើគ្រប់ផ្នែក តាំងពីលំដាប់លេខរៀងក្នុងតារាងចំណាត់ថ្នាក់ចម្រៀង​ ចំណាត់
ថ្នាក់ការប្រគំតន្ដ្រី រហូតដល់ប្រាក់ចំណូលដែលបានមកពីការលក់អាលប៊ូម។

ការប្រកួតប្រជែងដែលគួរឱ្យទន្ទឹងរង់ចាំរវាងក្រុម Wonder Girls និង SNSD ថ្វីបើមិនទាន់មាន
ជារូបរាងពិតប្រាកដ ប៉ុន្ដែក្រុមអ្នកគាំទ្ររបស់ក្រុមទាំងពីរហាក់ដូចជាបានចូលសមរភូមិទៅ
ហើយ។ព័ត៌មានចចាមអារាមជាច្រើនបានលេចឮថា អ្នកគាំទ្ររបស់ក្រុមទាំងពីរកំពុងប្រឹង
ប្រែងអស់ពីសមត្ថភាពដើម្បីយកឈ្នះលើក្រុមគូប្រជែងរបស់ខ្លួន។

សូមរង់ចាំតាមដានការប្រកួតប្រជែងដ៏អស្ចារ្យរបស់ក្រុមចម្រៀងស្រីស្អាតទីពីរនៅកូរ៉េ ថាតើ
រវាង Wonder Girls និង SNSD មួយណានឹងដណ្ដើមបានលំដាប់ថ្នាក់ខ្ពស់ជាង ?

ដោយ ៖ សូរីយ៉ា
ប្រភព ៖ BM

Tags: snsdentertainmentkorean starsongwonder girlssingerscompetition