CamNews

តារា 

នាយពែកមី បញ្ចេញវីដេអូ​បញ្ជាក់​ពី ការ​លេង​ឱប​​ថើប​ស្និទ្ធ​​ស្នាល​​ជាមួយ​នាង ភីម ប្រពន្ធ​នាយ​​តាក់​ស៊ី

(ភ្នំពេញ)៖ បន្ទាប់ពីមានមតិរិះគន់ខ្លាំងៗ ទៅលើក្រុមកំប្លែងនាយពែកមី ថាបាននិយាយគ្មានសីលធម៌ និងមិនគោរពសិទ្ធិស្រ្តីក្នុងពេលសម្ដែង ជាពិសេស​ការសម្ដែងជាមួយ នាង ភីម កាលពីពេលថ្មីៗនេះ រួចមក បានធ្វើឲ្យនាយ ពែកមី ជាប្រធានក្រុម បានចេញវីដេអូថ្មីមួយទៀត ដើម្បីបញ្ជាក់ពីភាពស្និទ្ធស្នាល និងការអាក់អន់ស្រពន់ចិត្តរបស់ នាយតាក់ស៊ី ដែលបានប្រច័ណ្ឌប្រពន្ធ ជាមួយនាយក្រូច និងខ្លួនឯង ដើម្បីកុំឲ្យទស្សនិកជន មានការភ័ន្តច្រឡំថា ក្នុងក្រុមកំពុងតែជួបភាពរង្គោះរង្គើ។

ក្នុងវីដេអូដែលមានរយៈពេលប្រមាណជាង២នាទី នាយពែកមី បានសួរសំណួរ ទៅដល់ នាយក្រូច នាយតាក់ស៊ី និងនាង ភីម ឲ្យឆ្លើយបញ្ជាក់ពីការលេង​បែបឱបរឹត នាពេលកន្លងមក ថាតើក្នុងលក្ខណៈអ្វី ? តារាកំប្លែងទាំង៣ដួង ក៏បានឆ្លើយថា រាល់ភាពស្និទ្ធស្នាលឱបថើបទាំងអស់នេះ គ្រាន់តែជាការសម្ដែង ដើម្បីឲ្យបងប្អូនអ្នកទស្សនា ផ្ទុះសំណើចប៉ុណ្ណោះ ពោលពួកគេស្រឡាញ់រាប់អានគ្នាដូចជាបងប្អូនបង្កើត គ្មានការកេងចំណេញអ្វីឡើយ។

ដោយឡែក នាយតាក់ស៊ី ពេលឃើញគេឱបរឹតប្រពន្ធម្ដង តែងធ្វើមុខខឹងប្រច័ណ្ឌ ហាក់ចង់ស៊ីសាច់ទាំងរស់ ប៉ុន្តែលការធ្វើមុខបែបនេះ ក៏នាយពែកមីអះអាងថា​ គ្រាន់តែជាការសម្ដែង ដើម្បីឲ្យបងប្អូនសើចសប្បាយប៉ុណ្ណោះ លោកយល់ពីចិត្តរបស់នាងភីម និងសមាជិកក្រុមទាំងអស់ គឺរាប់អានគ្នាបីដូចជាបងប្អូនបង្កើត ។

សូមទស្សនាវីដេអូ របស់នាយពាក់មី ជាមួយ Khmertalking ទាំងអស់គ្នា៖

សូមបងប្អូនមេត្តាទស្សនាវីដេអូនេះ អោយចប់ដើម្បីដឹងពីកាពិតក្នុងក្រុមយើងខ្ញុំ កុំអោយបងប្អូនយល់ច្រឡំ សូមអគុណ។

Posted by Pek Mi CBS on Monday, January 4, 2016

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Entertainment Pek Mi