លោកសាស្ដ្រាចារ្យ Avigdor Cahaner អ្នកជំនាញការផ្នែកពន្ធវិទ្យា(វិទ្យាសាស្ដ្រផ្នែកពូជ
សាសន៍) ជនជាតិ អ៊ីស្រាអែល បានបង្កើតពូជមានអត់រោមជាលើកដំបូងនៅក្នុងពិភព
លោក។លោកបានធ្វើការពិសោធរួមជាមួយនឹងក្រុមការងារនៅមន្ទីរវិទ្យាសាស្ដ្រកសិកម្ម
Rehovot ផ្នែកពន្ធវិទ្យា នៃប្រទេស អ៊ីស្រាអែល។
ក្រុមអ្នកវិទ្យាសាស្ដ្រនេះ បានធ្វើការបង្កាត់ពូជមាន់ធម្មតាជាមួយពូជមាន់ដែលអត់រោមនៅ
ត្រង់ ក។គោលបំណងរបស់ពួកគេគឺដើម្បីបង្កើតពូជមាន់ដែលងាយស្រួលចិញ្ចឹសម្រាប់
បណ្ដាប្រទេសក្នុងតំបន់ត្រូពិច ។
ភាពងាយស្រួលក្នុងការចិញ្ចឹមមាន់ប្រភេទនេះ មានដូចជាសំចៃថវិកាក្នុងការទិញឧបករណ៍
ធ្វើឱ្យត្រជាក់និងងាយស្រួលក្នុងការបោចរោមជាដើមដែលជាប្រការមួយផ្ដល់ប្រយោជន៍
ច្រើនដល់អ្នកចិញ្ចឹម។
អ្នកអភិរក្សសត្វមួយចំនួនយល់ថា ការផ្លាស់ប្ដូរនេះនឹងមានផលប៉ះពាល់មិនល្អដល់ពូជ
មាន់។មាន់ឈ្មោលនឹងមិនអាចជាន់មេបានដោយសារតែវាគ្មានស្លាបដើម្បីទទះរក្សាលំ
នឹង។បញ្ហានេះអាចនឹងប៉ះពាល់ដល់ការបន្ដពូជ។លើសពីនេះ ដោយសារតែវាមិនមាន
រោម ដូច្នេះវាងាយនឹងកើតជំងឺសើស្បែក មូសខាំ និងចាញ់កំដៅជាដើម។
លោកសាស្ដ្រាចារ្យ Avigdor Cahaner បន្ថែមថា ៖ មាន់នេះត្រូវបានបង្កាត់ពីពូជមាន់ធម្ម
តានិងមាន់គ្មានរោមនៅត្រង់ ក ដែលជាពូជមាន់មួយប្រភេទត្រូវបានគេស្គាល់តាំងពី៥០
មុន។មាន់ពូជថ្មីនេះដូចទៅនឹងមាន់ធម្មតា ខុសតែម្យ៉ាងគឺវាគ្មានរោម។ជាងនេះទៅទៀត
ពូជមាន់នេះឆាប់ធំជាងពូជមានធម្មតា ព្រោះថាវាមិនចាំបាច់ចំណាយជីវជាតិឬថាមពល
ច្រើនទៅលើការដុះរោម៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Amusingplanet