ដោយប្រើប្រាស់ប្រដាប់ឆ្លាក់ដូចជា រណា កាំបិត និងដែកស្វានជាដើម អ្នកជាងឆ្លាក់
ជនជាតិ រូស្ស៊ី បង្កើតបានលលាដ៍ក្បាលមនុស្សជាច្រើនប្រភេទគួរឱ្យខ្លាចដែលត្រូវបាន
ធ្វើឡើងពីបន្លែនិងផ្លែឈើ។
ក្រៅពីប្រើប្រាស់ឧបករណ៍ដូចខាងលើ លោក Dimitry Tsykalov អាយុ ៤៨ឆ្នាំក៏បានប្រើ
សំឡី គ ដើម្បីធ្វើឱ្យចំនុចលំអិតនៅលើស្នាដៃរបស់ខ្លួនមានភាពម៉ត់រលោងនិងមើលទៅ
ដូចលលាដ៍ក្បាលមនុស្សពិតៗ។
លលាដ៍ក្បាលមនុស្សមួយត្រូវបានឆ្លាក់ពីស្ពៃក្ដោប
Dimitry បានបង្កើតលលាដ៍ក្បាលមនុស្សជាច្រើនគួរឱ្យខ្លាចដោយប្រើប្រាស់ស្ពៃក្ដោប
ឪឡឹក ប៉ោមនិងផ្លែត្រប់។ក្រោយពីបានឆ្លាក់រួច គាត់រង់ចាំដល់វាមានសភាពស្វិតដើម្បី
បង្កើនភាពដូចជាក់ស្ដែងនិងគួរភ័យខ្លាចសម្រាប់ស្នាដៃរបស់ខ្លួន។
ស្នាដៃមួយទៀតត្រូវបានបង្កើតឡើងដោយប្រើផ្លែឪឡឹក
Dimitry បានថ្លែកថា ៖ ខ្ញុំចូលចិត្ដឆ្លាក់ជារូបភាពពីសាច់និងបន្លែផ្លែឈើជាជាងការឆ្លាក់
នៅលើថ្មឈើឬខ្សាច់។ខ្ញុំត្រូវធ្វើការជ្រើសរើសយ៉ាងម៉ត់ចត់យោងទៅលើទំហំនិងពណ៌
សម្បុរ។បន្លែផ្លែឈើដែលខ្ញុំជ្រើសរើសគឺមិនទុំពេកហើយក៏មិនរឹងពេកដែរ។
លលាដ៍ក្បាលមួយនេះត្រូវបានធ្វើឡើងពីផ្លែប៉ោម
ជាងចម្លាក់ដែលកំពុងរស់នៅក្រុង មូសគូ នេះបានបន្ថែមថា ៖ ការឆ្លាក់គឺជាដំណើរការ
មួយដែលមានលក្ខណៈល្អិនល្អន់ ម៉ត់ចត់ និងទាមទារឱ្យមានកម្រិតត្រឹមត្រូវខ្ពស់ ដូច
ទៅនឹងគ្រូពេទ្យវះកាត់ដូច្នោះដែរ។
ផ្លែត្រប់ក៏អាចប្រើដើម្បីឆ្លាក់ជារូបរាងលលាដ៍ក្បាលមនុស្សបាន។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DM