អាវធំក្រៅបំបាំងកាយ គឺជាក្ដីស្រមៃតាំងតែពីយូរសម្រាប់ពួកអ្នកវិទ្យាសាស្ដ្រហើយ
វាក៏ជារូបភាពដែលយើងធ្លាប់បានទស្សនាជាញឹកញាប់តាមរយៈខ្សែភាពយន្ដវិទ្យា
សាស្ដ្របែបស្រមៃនិងសិល្បសាស្ដ្រ។បច្ចុប្បន្ន ក្ដីស្រមៃនេះបានក្លាយជាការពិត។
អ្នកវិទ្យាសាស្ដ្រមួយក្រុមមកពីមហាវិទ្យាល័យ Cornell អាមេរិក បង្កើនបានជោគជ័យ
នូវអាវធំក្រៅដែលមានលទ្ធភាពក្នុងការបំបាំងកាយ អាវនេះមិនត្រឹមតែធ្វើឱ្យវត្ថុនានា
ប្រែជាគ្មានរូបរាងនៅក្នុងបរិយាកាសជុំវិញនោះទេតែវាក៏អាចបំបាំងកាយក្នុងពេល
វេលាបាន។
ជាការជំនួយឱ្យវិធីកាច់ពន្លឺឱ្យកោងដើម្បីធ្វើឱ្យវត្ថុនានាបំបាំងរូបរាងបាននោះក្រុមអ្នក
វិទ្យាសាស្ដ្របានថ្លែងថា ពួកគេបានធ្វើឱ្យដំណើររបស់ពន្លឺដើរយឺតជាងធម្មតា រួចពួក
គេក៏បង្កើនល្បឿនរបស់ពន្លឺភ្លាមៗតែម្ដង បែបនេះគឺអាចបង្កើតបានជាកន្លែងទំនេរមួយ ហើយអ្វីៗដែលនៅក្នុងទីទំនេរនោះនឹងមិនត្រូវបានគេមើលឃើញឡើយ។
ទោះជាយ៉ាងណាក៏ដោយ អាវបំបាំងកាយនាពេលបច្ចុប្បន្នអាចបញ្ចេញប្រសិទ្ធិភាព
ក្នុងរយៈពេលខ្លីគឺ១/ពាន់លានវិនាទី ប៉ុណ្ណោះ។ក្រុមអ្នកវិទ្យាសាស្ដ្រនិយាយថា ពួក
គេអាចធ្វើឱ្យអាវធំនេះបំបាំងកាយបានក្នុងរយៈពេល ០,០០០១២វិនាទី។
នៅមុនពេលមានអាវធំអាចបំបាំងកាយនេះ ក៏មានរបកគំហើញជាច្រើនដែលជាការ
នាំផ្លូវឆ្ពោះទៅកាន់ការបង្កើតអាវបំបាំងកាយដោយជោគជ័យដូចជា ៖ ឆ្នាំ២០០៩ ក្រុមអ្នកវិទ្យាសាស្ដ្រមកពីមហាវិទ្យាល័យ Duke នៅ រដ្ឋ Carolina ខាងជើង បាន
បង្ហាញពីរចនានៃអាវធំដែលអាចបិទបាំងភាពចលាចលនៅតាមដំណើរហោះហើរ
របស់រលក microwave ធ្វើឱ្យរលក microwave ត្រូវកោង។ក្នុងឆ្នាំ២០១០ ក្រុមអ្នក
វិទ្យាសាស្ដ្រអង់គ្លេសនៃមហាវិទ្យាល័យ St. Andrew នៅ Scotland បានរកឃើញវត្ថុ
ធាតុមួយដែលត្រូវបានគេហៅថា �Metaflex� ដែលមានលទ្ធភាពធ្វើឱ្យពន្លឺមាន
ចលនា។
ក្រៅពីនេះ មានអ្នកវិទ្យាសាស្ដ្រផ្សេងៗក៏បានរកឃើញវត្ថុធាតុមួយចំនួនដែលអាច
កាច់រលកពន្លឺឱ្យកោងនិងធ្វើឱ្យវត្ថុនោះមិនអាចត្រូវគេមើលឃើញក្នុងបរិយាកាស
ដែលមានរលកពន្លឺក្រាស ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ TTO