CamNews

តារា 

Tulisa សោកស្តាយ ស្របពេលបាត់បង់ព្រហ្មចារីតាំងពីអាយុ ១៤​ ឆ្នាំ

តារាបរទេស ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស ដែលទើបតែបាន
ចេញ ផ្សាយនាពេលកន្លងទៅបានបញ្ជាក់អោយដឹងថា​ តារា​ចម្រៀងស្រីល្បីឈ្មោះ  នឹងជា​គណៈ
កម្មការ​ក្នុង​កម្មវិធី  X Factor នាង Tulisa Contostavlos បានសារភាពអោយដឹងថា នាងពិតជាមាន
អារម្មណ៍សោក ស្តាយមែនទែន បន្ទាប់ពីនាងបានបាត់បង់ព្រហ្មចារីតាំងពីអាយុ ១៤ ឆ្នាំ។

លើសពីនេះទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា នៅ​ពេល​តារា​ច
ម្រៀង​វ័យ ២៤ ឆ្នាំ​រូប​នេះ​បាន​និយាយ​រៀប​រាប់​ពី​ជីវប្រវត្តិ​របស់​នាង​ដើម្បី​ឲ្យ​អ្នក ​និពន្ធ​សរសេរ​នៅ
​ក្នុង​សៀវភៅ “Honest: My Story So Far”  Tulisa ​ក៏​បាន​រំលឹក​ពី​​ជីវិត​​ជូរចត់ និង​ស្ថាន​ភាព​គួរ​អោយ
ភ័យ​ខ្លាច​របស់​នាង  ពោលគឺ នាងរវល់តែភ្លេចខ្លួនខ្លាំងពេក ជាមួយនឹងជីវិតភ្លើតភ្លើនបែបយុវវ័យ
ដែលឈានទៅដល់ការប្រើ ថ្នាំសម្រើប នឹងរួមភេទថែមទៀតផង។

គួរបញ្ជាក់ផងដែរថា បើតាមសម្តីផ្ទាល់របស់ Tulisa បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា ៖ នាប៉ុន្មាន
ឆ្នាំ ក្រោយមក នាងបានងាកក្រឡេកមកមើល ក៏ដូចជាប្រឡូកនៅក្នុងវិស័យសិល្បៈវិញ បើមិនដូ
ច្នេះទេ នាងនៅតែបន្តជីវិតភ្លើតភ្លើនបែបនោះ  ហើយវាអាចនឹងនាំនាងអោយប្រើប្រាស់ថ្នាំញៀន
ក៏ថាបាន៕

ដោយ  ៖ ពិសី
ប្រភព ៖ Spy


Tags: international news strange entertainment star