អាមេរិក : ប្រភពព័ត៌មានពី គេហទំព័របរទេសមួយ បានឲ្យដឹងថា លោក David Simon គឺជា
ឭគ្រូពេទ្យម្នាក់នៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលបានបង្ខំឲ្យអ្នក ជំងឺរបស់ខ្លួន ដោះសំ
លៀកបំពាក់ចេញ ដើម្បីឲ្យគាត់អាចព្យាបាលបញ្ហាផ្លូវចិត្ត របស់ពួកគេ។
ប៉ូលីសបានធ្វើការស៊ើបអង្កេត បន្ទាប់ពីស្ត្រីអាយុ៣៨ឆ្នាំម្នាក់ ត្រូវបានគ្រូពេទ្យណាត់ឲ្យ មកជួប
នៅការិយាល័យមួយខែម្តង ប៉ុន្តែពេលជួបម្តងៗ ត្រូវចំណាយពេលជាច្រើន ម៉ោងហើយគ្រូពេទ្យ
ម្នាក់នេះ បានឲ្យគាត់ដោះសំលៀកបំពាក់ ចេញនិងចងបិទមុខជិត រួចប្រើវត្ថុវាយហើយប្រាប់ឲ្យ
អនុវត្តសិច លើគាត់ ដែលវិធីនេះត្រូវបានគ្រូពេទ្យរូបនោះនិយាយថា នេះគឺជាវិធី ព្យាបាលរោគ
ផ្លូវចិត្ត។
ប៉ូលីសនិយាយថា គ្រូពេទ្យកំពុងតែប្រើ ទារុណកម្មលើអ្នកជំងឺ និងប្រព្រឹត្តខុសសីលធម៌ ពេទ្យ
ទៀតផង ប៉ុន្តែមេធាវីរបស់គ្រូពេទ្យ Simon បានការពារកូនក្តីរបស់លោក និងព្យាយាមដោះស្រាយ
គ្នា ក្រៅប្រព័ន្ធតុលាការ តែមិនសម្រេចព្រោះខាង អង្គភាពសុខាភិបាលនិយាយថា នេះជាបទ
ល្មើសមួយធ្ងន់ធ្ងរ មិនអាចធានាឬ ដោះស្រាយគ្នាជាលក្ខណៈឯកជនឡើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល