CamNews

តារា 

Nicki Minaj ច្រៀងចម្រៀងSuper Bass ជាមួយនឹងSophia Grace និងRosie


កាលពីសប្តាហ៏មុននៅកម្មវិធីEllen កុមារីSophiaនិងកុមារីRosieបាននំាគ្នាសម្តែងនិងច្រៀង
ចម្រៀងក្រោមចំនងជើងថា Super Bass ដែលជា លំនំាបទរបស់ តារាចម្រៀង Nicki Minaj។

នៅក្នុងកម្មវិធី Ellen គេសង្កេតឃើញថាកុមារី Sophia គឺជាអ្នកច្រៀង ចំនែកកុមារីRoise
គឺជាអ្នកសម្តែង និងឈរជិត Sopia ដើម្បីអោយ Sophia មានទំនុកចិត្តក្នុងការច្រៀង។


ចំនែកឯអ្នកដែលបានទៅទស្សនាផ្ទាល់នៅទីនោះបាននំាគ្នាស្រែកហ៊ូរនិងទះដៃយ៉ាងច្រើន
កុះករ ដើម្បីជាកំលាំងចិត្តដល់ កុមារីទំាងពីរនាក់នេះផងដែរ។

នៅជិតចប់កម្មវិធី កញ្ញា Nicki Minaj បានបង្ហាញមុខផ្ទាល់ចំពោះSophia និង Roise
ធើ្វអោយអ្នកទំាងពីរមានអារម្មណ៏ថាសប្បាយរីករាយយ៉ាងខ្លំាង បន្ទាប់មកពួកគេក៏
បានច្រៀងចម្រៀងSuper Bass រួមគ្នា ទុកជាចំនងដៃ នៃបញ្ចប់កម្មវិធីផងដែរ៕



http://www.youtube.com/watch?v=f9573kGBtuE

ដោយ ខេមរៈ

Tags: cuteenglandvideofunnyincrediblegirlsnicki minajsophia gracerosieellen degeneresellenthe ellen showsuper bassprincessesyoutubeviraltalkshowstoppingadorablehilarioushystericalcomedykidsnickipinkprincess