បារាំង៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីថ្ងៃទី ១០
វិច្ឆិកា កន្លងទៅនេះថា មានរឿងរ៉ាងដែលមិនគួរអោយជឿមួយ បានកើតឡើងខណៈ
ដែលបុរសម្នាក់ បានហ៊ានចុះចូលទៅក្នុងអាងត្រីឆ្លាម ដែលក្នុងអាងនោះ មានផ្ទុកត្រីឆ្លាម
រហូតដល់ទៅ ២៥ ក្បាល។
លោក Pierre Frolla ជនជាតិបារាំង ដែលមានវ័យ ៤៥ឆ្នាំ ត្រូវបានមនុស្សម្នាជាច្រើននាក់
និយាយថា គាត់គឺជាមនុស្សថ្មីមួយទៀត ដែលអាចបំបែកឯតទគ្គកម្មថ្មីរបស់ពិភពលោក
ពោលគឺលោកបានចុះចូលទៅក្នុងទ្រុងត្រីឆ្លាម ដែលមានផ្ទុកត្រីឆ្លាមជាច្រើនក្បាល ហើយ
គាត់មិនបានពាក់អ្វីសម្រាប់ការពារខ្លួនទៀតនោះ។
លោក Frolla បាននិយាយថា ក្នុងអាងត្រីឆ្លាម Aquarium de Paris គឹគាត់បានរកឃើញ
ត្រីឆ្លាមពណ៌ខ្មៅ ១៦ ពណ៌ប្រផេះ ៤ និងពណ៌ដូចសេះបង្កង់ចំនួន ៥។ គាត់បានបន្ដថា
ដោយ គាត់ធ្លាប់បានស្រាវជា្រវ អស់រយៈពេលជាច្រើនឆ្នាំ ជាមួយសត្វសមុទ្រគ្រប់ប្រភេទ
ព្រមទាំងគាត់មានទំនុកចិត្តទៀតនោះ ការចូលទៅក្នុងទ្រុងត្រីឆ្លាមពិតជាទទួលបានជោគ
ជ័យពិតប្រាកដមែន៕
ដោយ៖ រក្សា
ប្រភព៖ newsday