CamNews

តារា 

ចន ច័ន្ទលក្ខិណា តុលាការ មិនទាន់ចាត់ការបណ្ដឹង លែងលះប្ដី

ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ អ្នកនាង ចន ច័ន្ទលក្ខិណា បានដាក់ពាក្យបណ្តឹង
ប្តឹងលែងលះស្វាមី ដែលជាតារាសម្តែងរូបសង្ហា លោក យុត្ថារ៉ា ឆានី ទៅតុលាការសាលាដំបូង
រាជធានីភ្នំពេញ អស់រយៈពេល២សប្តាហ៍មកហើយ រហូត មកដល់ពេលនេះ គេនៅមិនទាន់
ឃើញ តុលាការចាត់វិធានការ កោះហៅមកសម្របសម្រួល តាមផ្លូវច្បាប់ណាមួយ ឬបើកសវ
នាការលើបណ្តឹង របស់នាងនៅឡើយទេ ។

គេនៅចាំបានថា កាលពីសប្ដាហ៍មុន LookingTODAY ធ្លាប់បានចុះផ្សាយអត្ថបទមួយទាក់ទង
នឹងការបែក ធ្លាយព័ត៌មានថាពិធីការិនី ចន ច័ន្ទលក្ខិណា ដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការ សុំ
លែងលះ ស្វាមីតាមផ្លូវច្បាប់ ប៉ុន្តែត្រូវបានស្វាមីភរិយា ដែលជា តារាសម្តែងចាស់ វស្សាមួយគូ
នេះ ចេញមុខច្រានចោល មិនទទួលស្គាល់ការពិត ដោយបដិសេធថា មិនមែនជាការពិត ថែម
ទាំងអះអាងថា ពួកគេស្រឡាញ់យល់ចិត្ត ថ្លើមគ្នាជាធម្មតា ។

បើទោះបីជាមានការ លើកឡើងពីអំណេះអំណាង របស់ពួកគេទាំងពីរនាក់ក៏ដោយ ក៏នៅតែមិន
អាចលាក់បាំង ការពិតបានទេ ដូចពាក្យចាស់ពោលថា "ក្រដាសមិនអាចខ្ចប់ភ្លើងជិតឡើយ" ការ
ពិតនៅតែជាការពិត មុននិងក្រោយគង់តែគេដឹងដដែល។ ថ្មីៗនេះទៀតសោត មានប្រភពពីមន្ត្រី
បម្រើការងារ នៅសាលាដំបូងរាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់ Look
ingTODAY ឲ្យដឹងថា បើគិតរហូតមកដល់ពេលនេះ មានរយៈពេលកន្លះខែហើយ ដែលតារាស
ម្តែងនិងជាតារាបង្ហាញម៉ូដ មានឈ្មោះបោះសំឡេង អ្នកនាង ចន ច័ន្ទលក្ខិណា បានដាក់ពាក្យ
បណ្តឹងជាផ្លូវការ ទៅតុលាការដើម្បីប្តឹងលែងលះស្វាមី លោក យុត្ថារ៉ា ឆានី ។ ប៉ុន្តែរហូតមកដល់
ពេលនេះ គេនៅមិនទាន់ឃើញ តុលាការមានវិធានការ ឬក៏ត្រៀមបើកសវនាការដោះស្រាយ
កោះហៅភាគីទាំងសងខាង ទៅសម្របសម្រួលអ្វីឡើយ ។

ជាការពិតណាស់ កន្លងមកធ្លាប់ មានព័ត៌មានលេចឮ ពីចំណងស្នេហ៍របស់ពួកគេ មានភាពរង្គោះ
រង្គើ ដោយសារតែមានអ្នកទី៣ ចូលជ្រៀតជ្រែកស្នេហ៍ ពោលគឺអ្នកនាង ចន ច័ន្ទលក្ខិណា មាន
បុរសមានអំណាចសម្បូរលុយ ជាមន្ត្រីយោធា ពាក់ផ្កាយនៅលើស្នាថែមទៀតផង ។ អ្នកទី៣
ដែលជាមន្ត្រីមានអំណាច និងមកបំបែបស្នេហារបស់គេ ទាំងមិនចេះអៀនខ្មាសនោះ ក៏បាន
លេចឮជាយូរមកហើយ រហូតធ្វើឲ្យតារាសម្ដែង ចន ច័ន្ទលក្ខិណា ភ្លេចគ្រាកំសត់ ភ្លេចគ្រាក្រខំ
តស៊ូត្រដាបត្រដួស ជាមួយស្វាមី ទំរាំបានមកដល់ពេលនេះ ទីបំផុតនាងបែរជាសម្លឹងឃើញទឹក
ប្រាក់ សម្លឹងឃើញអំណាច ជាជាងសុភមង្គលគ្រួសារ។

ប៉ុន្តែជារឿយៗឲ្យតែលេចព័ត៌មាន នៃការបែកបាក់ស្នេហា ក្នុងជីវិតស្វាមីភរិយា របស់តារាសម្តែង
ចាស់វស្សាទាំងពីរនេះ គេមិនដែលឃើញមានអ្នកណាម្នាក់ ក្នុងចំណោមពួកគេទាំងពីរនាក់ទទួល
ស្គាល់ ការពិតឡើយ ។ ជានិច្ចកាលពួកគេ និងគ្រួសារតែងតែបដិសេធ ដោយសារតែខ្លាចខ្មាស
គេ និងទទួលរងការរិះគន់ ព្រោះកន្លងមកគូស្វាមីភរិយា មួយគូនេះ ធ្លាប់ត្រូវបាន មហាជនដាក់
រហ័សនាមឲ្យថា ជាគ្រួសារគំរូក្នុងពិភពសិល្បៈ ។

ប្រសិនបើពួកគេទាំងពីរនាក់បែកបាក់គ្នាមែននោះ ស្តែងឲ្យឃើញច្បាស់ណាស់ថា ពួកគេមិន
ស័ក្តិសម ជាគូស្នេហ៍គំរូ ក្នុងសិល្បៈទៀតឡើយ។ LookingTODAY មិនអាចទាក់ទងទៅ អ្នកនាង
ចន ច័ន្ទលក្ខិណា និង លោក យុត្ថារ៉ា ឆានី បានឡើយ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ នេះ៕

Looking Today

Looking Today

Looking Today

 


ដោយ​ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment jorn chanleakhena yutara chaney