ផ្សារភាគហ៊ុនគឺជាវិស័យមួយដែលមានភាពសម្បូរបែប និងស្មុកស្មាញ វាគឺជាកន្លែងលក់
ដូរប្រភេទមូលបត្រ ដែលតែងអនុវត្តសំខាន់នៅមន្ទីរលក់ដូរមូលបត្រ ដែលជាផ្នែកមួយ
របស់ក្រុមហ៊ុនឈ្មួញកណ្ដាល (ក្រុមហ៊ុនមូលបត្រ) នានា ព្រមទាំងទីផ្សាងងឹតផងដែរ។
អំពីទម្រង់ ទីផ្សារភាគហ៊ុន (ឬទីផ្សារមូលបត្រ) គ្រាន់តែជាកន្លែងសម្រាប់ដំណើរការលក់
ដូរដោះដូរ ឬ ប្ដូរមូលបត្រតែប៉ុណ្ណោះ តាមរយៈនេះ ភាគហ៊ុនអាចត្រូវបានកាន់កាប់ពី
មនុស្សម្នាក់ទៅមនុស្សម្នាក់ ឬពីក្រុមមួយទៅក្រុមមួយ។
ការចាប់កំណើតរបស់ផ្សារភាគហ៊ុន
� ដោយសារតែមានការរីកចម្រើននៃសេដ្ឋកិច្ច តម្រូវការទុនក្នុងសង្គមក៏បានកើតឡើង
ក្នុងនោះមានអ្នកខ្លះត្រូវការទុនក្នុងបំណងវិនិយោគ ប្រើប្រាស់ ហើយអ្នកខ្លះក៏មានទុនចង់
ឱ្យគេខ្ចីដើម្បីរកការប្រាក់។ ក្រោយមក នៅពេលដែលតម្រូវការ និងការផ្គត់ផ្គង់បានកើត
ឡើងជាលំដាប់នោះ ទម្រង់នៃការខ្ចីបុល និងការឱ្យខ្ចីបន្ទាប់ផ្ទាល់តាមរយៈការស្គាល់គ្នាក៏
លែងមានប្រសិទ្ធិភាព។ដូច្នេះ វាក៏ត្រូវការទីផ្សារមួយដើម្បីឱ្យអ្នកចង់ខ្ចីទុន និងអ្នកឱ្យខ្ចីជួប
គ្នាដើម្បីផ្ដល់តាមតម្រូវការដល់គ្នាទៅវិញទៅមក នោះគឺទីផ្សារហិរញ្ញវត្ថុ។ តាមរយៈផ្សារ
ហិរញ្ញវត្ថុនេះ ប្រាក់ទុននានា ត្រូវបានប្រមូលសម្រាប់ការវិនិយោគ ប្រើប្រាស់ ដើម្បីជំរុញ
ឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។
� យោងទៅលើពេលវេលានៃការបង្វិលទុន ទីផ្សារហិរញ្ញវត្ថុត្រូវបានគេចែកចេញជាពីរ ៖
១/ ផ្សាររូបិយប័ណ្ណ ៖ លក់ដូរ ដោះដូរ បណ្ដាឧបករណ៍ហិរញ្ញវត្ថុដែលមានរយៈពេលតិច
ជាងមួយឆ្នាំ។
២/ ផ្សារទុន ៖ លក់ដូរ ដោះដូរ ឧបករណ៍ហិរញ្ញវត្ថុដែលមានរយៈមធ្យម និងរយៈពេល
យូរ។
និយមន័យ
� ផ្សារភាគហ៊ុន គឺជាផ្នែកសំខាន់មួយនៃទីផ្សារទុន សកម្មភាពរបស់វាគឺដើម្បីប្រមូលប្រាក់
ទុនតូចតាចទាំងឡាយក្នុងសង្គមបង្កើតបានជាទុនធំជួយដល់អាជីវកម្ម អង្គភាពសេដ្ឋកិច្ច
និងរដ្ឋាភិបាលដើម្បីជំរុញការផលិត ពង្រីកសេដ្ឋកិច្ច ឬសម្រាប់គម្រោងវិនិយោគនានា។
� ផ្សារភាគហ៊ុន គឺជាទីកន្លែងដែលមានសកម្មភាពលក់ដូរ ដោះដូរភាគហ៊ុន(មូលបត្រ)។
ការលក់ដូរត្រូវបានធ្វើឡើងនៅក្នុងទីផ្សារកម្រិតដំបូង និងទីផ្សារកម្រិតខ្ពស់ ដូច្នេះទីផ្សារ
ភាគហ៊ុនគឺជាកន្លែងដែលមូលប័ត្រ ឬភាគហ៊ុនត្រូវបានដាក់លក់ និងទិញដូរ។
១/ ទីផ្សារកម្រិតដំបូង ៖ អ្នកទិញ ទិញភាគហ៊ុន ជាលើកដំបូងពីក្រុមហ៊ុនដែលមានសិទ្ធិ
បញ្ចេញលក់។
២/ ទីផ្សារកម្រិតខ្ពស់ ៖ ជាកន្លែងលក់ដូរ ភាគហ៊ុនដែលបានបញ្ចេញលក់នៅក្នុងទីផ្សារ
កម្រិតដំបូង។
� ទំនិញដែលត្រូវបានលក់ដូរនៅក្នុងផ្សារភាគហ៊ុនរួមមាន ៖ ប័ណ្ណភាគហ៊ុន សញ្ញា
ប័ណ្ណ(ប័ណ្ណទទួលស្គាល់បំណុល) និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដែលមានរយៈពេល
លើសពីមួយឆ្នាំ។
� ទីតាំងរបស់ផ្សារភាគហ៊ុន ៖ ក្នុងទីផ្សារហិរញ្ញវត្ថុ មានពីរផ្សារធំៗពីរគឺ ៖
១/ ផ្សារហិរញ្ញវត្ថុរយៈពេលខ្លី (ផ្សាររូបិយប័ណ្ណ)។
២/ ផ្សារហិរញ្ញវត្ថុរយៈពេលវែង (ផ្សារទុន) ៖ រួមមាន ផ្សារឥណទានរយៈពេលវែង និង
ផ្សារ បញ្ចាំទុន (Mortgage market) ព្រមទាំងផ្សារភាគហ៊ុន។
� ចំនុចពិសេសរបស់ទីផ្សារភាគហ៊ុន ៖
១/ ចំនុចពិសេសរបស់វាគឺមានទម្រង់ជាហិរញ្ញវត្ថុផ្ទាល់ បានន័យថា អ្នកត្រូវការទុន និង
អ្នកផ្ដល់ទុនសុទ្ធតែចូលរួមក្នុងផ្សារនេះដោយផ្ទាល់ រវាងពួកគេគឺពុំមានឈ្មួញកណ្ដាល
នោះទេ។
២/ គឺជាទីផ្សារមួយដែលប្រហាក់ប្រហែលនឹងផ្សារប្រកួតប្រជែងដែលមានលក្ខណៈល្អ
ឥតខ្ជោះ។អ្នករាល់គ្នាអាចចូលរួមក្នុងទីផ្សារនេះដោយសេរី។ វាពុំមានការកំណត់កម្រិត
តម្លៃនៅលើទីផ្សារភាគហ៊ុន ប៉ុន្ដែតម្លៃឡើងចុះនៅទីនេះគឺអាស្រ័យទៅលើទំនាក់ទំនងនៃ
ការឱ្យខ្ចីទុន និងការខ្ចីទុន។
៣/ ជាមូលដ្ឋាន វាគឺជាទីផ្សារវិលជុំ ព្រោះថា បន្ទាប់ពីភាគហ៊ុនត្រូវបានបញ្ចេញលក់នៅ
លើទីផ្សារដំបូង (primary market) វាក៏អាចត្រូវបានគេទិញ និងលក់ទៅវិញជាច្រើនលើក
នៅក្នុងផ្សារកម្រិតខ្ពស់ (secondary market)។ ទីផ្សារភាគហ៊ុនធានាចំពោះក្រុមអ្នកវិនិ
យោគដែលអាចឱ្យពួកគេប្ដូរភាគហ៊ុនរបស់របស់ខ្លួនទៅជាសាច់ប្រាក់ក្នុងពេលណាមួយ
ដែលពួកគេចង់បាន។
មុខងារ
ទីផ្សារភាគហ៊ុនមានមុខងារសំខាន់ដូចខាងក្រោម ៖
១/ ប្រមូលទុនវិនិយោគសម្រាប់សេដ្ឋកិច្ច
២/ ផ្ដល់បរិយាកាសវិនិយោគសម្រាប់សាធារណជន
៣/ ផ្ដល់លទ្ធភាពក្នុងការទូទាត់ប្រាក់សម្រាប់ភាគហ៊ុន
៤/ វាយតម្លៃទៅលើតម្លៃអាជីវកម្ម និងស្ថានភាពសេដ្ឋកិច្ច
៥/ បង្កើតបរិយាកាសជួយរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ ម៉ាក្រូ សេដ្ឋកិច្ច
(macroeconomic)។
ទម្រង់នានារបស់ទីផ្សារភាគហ៊ុន
១/ ផ្សារប្រមូលផ្ដុំ
២/ ផ្សារមិនប្រមូលផ្ដុំ (OTC)
៣/ ផ្សារងងឹត។
រចនាសម្ព័ន្ធនៃទីផ្សារភាគហ៊ុន
� យោងទៅតាម របៀបដំណើរការ (ទិញដូរ)៖
១/ ផ្សារទិញដូរភ្លាមៗ ៖ គឺទិញដូរតាមតម្លៃនៅក្នុងថ្ងៃតែមួយ។ ការទូទាត់ និងការផ្លាស់ប្ដូរ
នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ២ ឬ៣ ថ្ងៃបន្ទាប់(អាស្រ័យលើការកំណត់របស់ទីផ្សារ
ភាគហ៊ុននិមួយៗ)
២/ ផ្សារអនាគត ៖ គឺទិញដូរភាគហ៊ុនទៅតាមកិច្ចសន្យាដែលតម្លៃរបស់វាត្រូវបានព្រម
ព្រៀងនៅក្នុងថ្ងៃបើកលក់។ការទូទាត់ និងផ្លាស់ប្ដូរនឹងត្រូវបានធ្វើឡើងក្នុងកាលកំណត់
នៅក្នុងអនាគត (១ខែ ៣ខែ ៦ខែ ១ឆ្នាំ ។ល។)
� យោងទៅលើ ប្រភេទភាគហ៊ុនដែលត្រូវលក់ដូរ ៖
១/ ផ្សារសញ្ញាប័ណ្ណ(ប័ណ្ណទទួលស្គាល់បំណុល(shares))
២/ ផ្សារប័ណ្ណភាគហ៊ុន (bond)
៣/ ផ្សារភាគហ៊ុនក្លាយ រួមមានផ្សារកិច្ចសន្យាអនាគត កិច្ចសន្យាជ្រើសរើស ជាដើម។
នេះគឺជាទៅផ្សារកម្រិតខ្ពស់ដែលលក់ដូរ និងដោះដូរឧបករណ៍ហិរញ្ញវត្ថុលំដាប់ខ្ពស់ ដូច្នេះ ទីផ្សារនេះមាននៅក្នុងបណ្ដាប្រទេសដែលមានទីផ្សារភាគហ៊ុនរីកចម្រើន និងមានកម្រិត
វប្បធម៌ខ្ពស់។
គោលដៅគ្រប់គ្រង និងប្រតិបត្តិការ
១/ ដំណើរការមានប្រសិទ្ធិភាព
២/ ប្រតិបត្តិការដោយមានតុល្យភាព និងយុតិធម៌
៣/ ការរីកចម្រើនមានលំនឹង។
លក្ខ័ណដំណើរការ
២/ ប្រកួតប្រជែងដោយសេរី
២/ ជាសាធារណៈ
៣/ លក់ដេញថ្លៃ។
អ្នកចូលរួម
១/ អង្គភាព ឬក្រុមហ៊ុនលក់
២/ អ្នកវិនិយោគ
៣/ បុគល ឬក្រុមដែលមានទំនាក់ទំនងនឹងភាគហ៊ុន។
យន្ដការប្រតិបត្តិការ និងតាមដាន
ដំណើរការ និងត្រួតពិនិត្យទៅលើទីផ្សារភាគហ៊ុនត្រូវបានធ្វើឡើងទៅតាមកម្រិតផ្សេងៗ
គ្នារួមមាន ៖
១/ អង្គភាពត្រួតពិនិត្យរបស់រដ្ឋាភិបាល ៖ ក្រសួងហិរញ្ញវត្ថុ គណកម្មធិការជាតិគ្រប់គ្រង
ទីផ្សារភាគហ៊ុន អជ្ញាធម៌ដែលពាក់ពាន់។
២/ ក្រុមអ្នកគ្រប់គ្រងឯកជន ៖ មន្ទីរដំណើរការភាគហ៊ុន សមាគមអ្នកជំនួញភាគហ៊ុន។
ដើម្បីអានបន្ថែម សូមចូលទៅកាន់ http://en.wikipedia.org/wiki/Stock_market
ដោយ ៖ សូរីយ៉ា
ប្រភព ៖ wikipedia