កាលពីប៉ុន្មានជាង ១ ខែមុន បញ្ហាស្នេហាអំពិលអំពែកនោះគឺមាន ២ គូ ក្នុងនោះ គូទី ១ គឺរវាងនាង
Taylor Swift និង Harry Style គូទី ២ នោះគឺរវាង Justin Bieber និង Selena Gomez ប៉ុន្តែមកដល់
ពេលនេះគូស្នេហាអំពិលអំពែក គឺនៅសល់តែមួយគូប៉ុណ្ណោះគឺ Justin Bieber និង Selena Gomez
ដែលឃើញម្ដងនៅក្បែរគ្នា ម្ដងបែកគ្នា។
កាលពីពេលថ្មីៗនេះនាង Selena Gomez ត្រូវបានគេឃើញរាក់ទាក់ជាមួយនឹង Ronan Farrow ជា
មេធាវីវ័យក្មេង ២៥ ឆ្នាំនិងជាទូតរបស់ UNICEF ទៀតផង នៅក្នុងភោជនីយដ្ឋានមួយ ដែលគេបាន
បង្ហោះរូបថតតាមរយៈទំព័រ ទ្វីតទ័រ របស់គេដោយមានរូបថតរបស់ Selena ព្យាយាមថើបគេទៀត
ផង។
ភ្លាមៗនោះ Justin ហាក់ដូចជាមានប្រតិកម្មចំពោះរូបថតនោះដោយបាន ទ្វីត ចេញនូវ Status មួយ
ដែលសរសេរថា Be a king, treat a woman like a queen ហើយមានភ្ជាប់តំណរទៅកាន់រូបរបស់
Ronan Farrow ទៀតផង។ តើគេអាចនឹងឃើញ Justin សាងសងជាមួយ Selena ដូចកាលពីប៉ុន្មាន
ថ្ងៃមុនទៀតឬទេ ឬមួយក៏គេនឹងត្រូវបានឃើញ Selena Gomez ដើរជាមួយ Ronan Farrow ម្ដង?
ដោយ៖ ម៉ូកា
ប្រភពពី៖ K14