CamNews

តារា 

Taylor Swift ត្រូវមិត្តប្រុសរៀបគម្រោងសុំរៀបការ ដឹងនាងឆ្លើយថាម៉េចអត់?

ហូលីវូដ ៖​ តាំងពីចាប់ផ្តើមទាក់ទងគ្នាជាមួយនិងតារាសម្តែងលោក Joe Alwyn និង តារាចម្រៀងស្រីនាង Taylor Swift តែងតែលាក់បាំងអំពីទំនាក់ទំនងស្នេហារបស់ពួកគេពីក្រសែភ្នែកហ្វេនៗ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពជិតដិតរបស់អ្នកទាំងពីរបានបង្ហោះប្រាប់ថា គូស្នេហ៍មួយគូនេះចាប់ផ្តើមច្បាស់លាស់ខ្លាំងឡើងៗ ។ 

ប្រភពពី Us Weekly បានចុះផ្សាយថា Joe មានគម្រោងសុំមិត្តស្រីរៀបការនៅថ្ងៃអនាគត ហើយគាត់ចង់ឲ្យវាក្លាយជាការចងចាំដែលមិនអាចបំភ្លេចបាន ជាពិសេសសម្រាប់ Taylor Swift ផ្ទាល់តែម្តង ។ ព័ត៌មាននេះបានធ្វើឲ្យអ្នកគាំទ្រមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ពីព្រោះនៅទីបំផុតម្ចាស់បទ "You belong with me" បានស្វែងរកឃើញមនុស្សចុងក្រោយ បន្ទាប់ពីមានសង្សារច្រើនកន្លងមក ។ 

ប្រភពដដែលបានបន្តទៀតថា នាង Taylor Swift បានឆ្លើយយ៉ាងក្តីរំភើបចិត្ត ក្រោយពីបានឃើញព័ត៌មាននេះ ហើយនាងពេញចិត្តរៀបការជាមួយនិងមិត្តប្រុសម្នាក់នេះ ព្រោះលោក Joe Alwyn គឺជាមិត្តប្រុសក្នុងក្តីស្រម៉ៃរបស់នាង ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Joe Alwyn Taylor Swift