CamNews

ប្លែកៗ 

កូនត្រីមាស ដ៏តូចមួយអាចរស់បាន​ អាយុ២៤ ឆ្នាំ


អង់គ្លេស៖ ជាធម្មតាកូនតូចៗដែលគេចិញ្ចឹមក្នុងអាង​ នៅក្នុងក្រុមគ្រួសារ អាចរស់បានត្រឹមតែ
២- ៣ខែ ឬ ១- ២ ឆ្នាំប៉ុណ្ណោះ។ ប៉ុន្ដែថ្មីៗនេះ នៅប្រទេស អង់គ្លេស ក្នុងរដ្ឋ​ Newcastle មានកូន
ត្រីមាស (ចិញ្ចឹមក្នុងអាង) មួយដែលរស់បានដល់អាយុកាល​ ២៤ ឆ្នាំ។

លោក Paul Palmer និងកូនត្រីមាសដែលពីនេះប្រែជាពណ៌ស (២៤​ ឆ្នាំ)
លោក Paul Palmer បានឈ្នះរង្វាន់កូនត្រីមាសមួយ នៅឯកន្លែងពិព័រណ៍ពាណិជ្ជកម្ម នៅក្រុង
Newcastle កាលពីគាត់មានអាយុ ៤​ ឆ្នាំម្លេះ។ គិតមកដល់ពេលនេះគឺគាត់មានអាយុ ២៨​​ ឆ្នាំ
ហើយ ហើយកូនត្រីមាសនេះ​ក៏មានជីវិតរស់នៅ ជាមួយគាត់ដដែល។ គាត់បាននិយាយថា កូន
ត្រីតូចមួយនេះគឺគេមានអាយុ ច្រើនជាង ២៤ ឆ្នាំហើយពេលនេះ។  គាត់បានបន្ដថា វាជារឿង
អស្ចារ្យណាស់ដែលកូនត្រីតូចមួយនេះអាចរស់នៅបានដ៏យូរបែបនេះ។

លោក Paul Palmer កាលមានអាយុ ៤ ឆ្នាំ

លោក​ Paul Palmer បានបន្ដថាកូនត្រីតូចនេះមានឈ្មោះថា Sharky ដែលពីមុនគេមានពណ៌
មាសតែឥឡូវវាបានប្ដូរទៅជាពណ៌ ស​ទៅវិញ។ លោកបានបន្ថែមទៀតថា កូនត្រីនេះពិតជាមាន
សំណាងខ្លាំងណាស់ ព្រោះកូនត្រីមួយឈ្មោះ George ដែលប្អូនស្រីខ្ញុំបានឈ្នះពីកន្លែងពិព័រណ៍
ដែរនោះ បានស្លាប់តាំងពី ២-៣ថ្ងៃនៅពេលដែលវា យកមកដល់ផ្ទះខ្ញុំ។

Paul Palmer បាននិយាយថា សប្ដាហ៍នេះគាត់បានធ្វើខួបគំរប់ ២៤​ឆ្នាំដល់ Sharky ផងដែរ។
គាត់ថា គាត់ចង់អោយ Sharky រស់អោយបានយូរជាមួយនឹងគាត់ និងក្រុមគ្រួសារគាត់ណាស់
តែយ៉ាងណានោះមិនទាន់ដឹងទេ។ នេះគឹអាស្រ័យលើភ័ព្វសំណាងរបស់គេ៕

 

ដោយ៖​សារិន
ប្រភព៖ dailymail

 


Tags: unbelievable small fish with longlives