CamNews

តារា 

Sugimoto Yumi ក្លាយជា​ កំពូលតារា សម្រស់ស្រស់ ប្រចាំគេហទំព័រ កម្សាន្ត របស់ជប៉ុន

នាង Sugimoto Yumi កំពូលតារាសម្តែង តារាម៉ូដែល តារាចម្រៀង និងតារា gravure idol ដ៍
សិចស៊ីជនជាតិជប៉ុន ដែលមានកេរ្តិ៍ឈ្មោះ ល្បីល្បាញ និងមានសម្រស់ស្រស់ ស្អាតដាច់គេក្នុង
ឆ្នាំ ២០១៣ នេះ ។

ពេលថ្មីៗនេះនាងបាន ក្លាយជាកំពូលតារាដែលមានសម្រស់ស្អាតដាច់គេប្រចាំគេហទំព័រ កម្សាន្ត
របស់ ប្រទេសជប៉ុន។ គេហទំព័រនេះ បានបញ្ចេញរូបភាព បង្អួតសម្រស់ និងបង្អួតភាពសិចស៊ី
របស់នាងផងដែរ។

រូបភាពបង្អួតសម្រស់ និងសិចស៊ី ជាមួយឈុតប៊ីគីនី ដែលបង្ហោះក្នុង គេហទំព័រកម្សាន្ត ទទួលបាន
ប្រជាប្រិយ ភាពខ្ពស់លើសពីរំពឹងទុក របស់នាងទៅទៀត ដោយមានទស្សនិកជន like រាប់ពាន់លាន
នាក់ឯណោះ។

កំពូលតារាវ័យ ២១ឆ្នាំ រូបនេះ បានក្លាយជាតារាម៉ូដែល តាំងពីនាងរៀននៅ សាលាបឋមសិក្សា និង
បានថតដាក់កម្រប ទស្សនាវដ្តី shōjo manga magazine Ribon ។ ក្នុងឆ្នាំ ២០០៧ នាង Yumi Sugi-
moto បានក្លាយតារាសម្តែង ឲ្យទូរទស្សន៍មួយក្នុងស្រុក ដែលមានចំណងជើងថា “Boys Esté” និង
ក្នុងខែ កុម្ភៈ ២០១០ នាងបានចាប់អាជីពជាតារាចម្រៀង ។

នាង Sugimoto Yumi មានស្រុកកំណើត នៅខេត្ត អូសាកា ប្រទេសជប៉ុន និងកើតនៅថ្ងៃទី ១ ខែមេសា
ឆ្នាំ១៩៨៩ កម្ពស់១,៦៧ម៉ែត្រ ទំហំទាំង៣ ៣៣-២៣-៣៣ និងឈាមប្រភេទ A៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sugimoto yumi entertainment star